លេខាធិការកម្មវិធីសិក្សា

សេចក្តីផ្តើម

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០០៥​ បុគ្គលិក​ការិយាល័យ​សិក្សា​មាន​តួនាទី​ជា​ជំនួយការ​លេខាធិការ​ទូទៅ​សម្រាប់​កម្មវិធី​សិក្សា​ហៅ​កាត់​ថា​ “ AGSA​ “ ។

ដោយឡែក​នៅដើម​ឆ្នាំ​សិក្សា២០០៧​-២០០៨​ ទើប​មានការ​បំបែក​បុគ្គលិក​ការិយាល័យ​ផ្នែក​ លេខាធិការ​ទូទៅ​សម្រាប់​កម្មវិធី​សិក្សា​ជា​ពីរ​ផ្នែក​ មួយ​ផ្តល់​សេវាកម្ម​ឱ្យ​វិទ្យាស្ថាន​ អន្តរទ្វីប​ អាមេរិកាំង​ និង​មួយផ្នែកទៀត​ ផ្តល់​សេវាកម្ម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

បេសកកម្ម
  • រៀបចំ​សំណុំ​ឯកសារ​សិស្ស​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ ការិយាល័យ​អប់រំ​ យុវជន​ និងកីឡា​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជធានី​ និង​នាយកដ្ឋាន​ចំណេះ​ទូទៅ​រាជធានី​ភ្នំពេញ​។
  • ធ្វើ​ឱ្យ​ប្រាកដ​នូវ​ភាព​ទៀងទាត់​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​ជាមួយនឹង​អវត្តមាន​ ការ​សុំច្បាប់​ ពិន្ទុ​ប្រចាំខែ​ ពិន្ទុ​ពាក់កណ្តាល​ឆមាស​ ពិន្ទុ​ឆមាស​ និង​ពិន្ទុ​ប្រចាំឆ្នាំ​។
  • ផ្តល់​ព័ត៌មាន​ត្រឡប់​អំពី​សិស្ស​ទៅ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​ឱ្យ​បាន​ទៀងទាត់​ និង​ត្រឹមត្រូវ​។
  • សម្របសម្រួល​ការងារ​ជូន​ដល់​លោកគ្រូ​ អ្នកគ្រូ​ ចាងហ្វាង​ទទួលបន្ទុក​នូវ​ឯកសារ​រដ្ឋបាល​ដែល​ទាក់ទង​ជាមួយ​ការសិក្សា​របស់​សិស្ស​។
ទំនួលខុសត្រូវរបស់ផ្នែកលេខាធិការកម្មវិធីសិក្សា

លេខាធិការ​កម្មវិធី​សិក្សា​ ដែល​បំពេញ​សេវាកម្ម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​តួនាទី​បំពេញ​ សេវាកម្ម​ទូទៅ​សម្រាប់​តម្រូវការ​រៀន​ និង​បង្រៀន​ដូចជា​ ទទួលពាក្យ​សិស្ស​សុំ​ចុះឈ្មោះ​ចូលរៀន​នៅ​រៀងរាល់​ដើមឆ្នាំ​សិក្សា​ គ្រប់គ្រង​ទិន្នន័យ​សិស្ស​រួម​ គ្រប់គ្រង​បញ្ជី​វត្តមាន​ និង​អវត្តមាន​សិស្ស​ ផ្តល់​ព័ត៌មាន​ទៅ​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​អំពី​សិស្ស​ដែល​អវត្តមាន​ និង​មាន​បញ្ហា​វិន័យ​ ការសិក្សា​ ផ្គត់ផ្គង់​សម្ភារ​រៀន​ និង​បង្រៀន​សម្រាប់​កម្មវិធី​សិក្សា​ ផ្គត់ផ្គង់​សម្ភារ​ការិយាល័យ​ និង​ជួយ​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗសម្រាប់​គ្រប់​កម្រិតសិក្សា​។ លើស​ពីនេះ​ត្រូវ​រៀបចំ​ឯកសារ​សម្រាប់​តម្រូវការ​ការិយាល័យ​អប់រំ​ខណ្ឌ​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជធានី​ភ្នំពេញ​ នាយកដ្ឋាន​ចំណេះ​ទូទៅ​ ក្នុង​ក្របខណ្ឌ​ច្បាប់​អប់រំ​ជាតិ​ ដោយសា​លា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​ការិយាល័យ​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ ដោយមាន​ការ​សហការ​ជាមួយ​ចាងហ្វាង​រង​ ចាងហ្វាង​គ្រប់​ភូមិ​សិក្សា​ ប្រចាំ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

ជា​មោទនភាព​ក្រុមការងារ​លេខាធិការ​កម្មវិធី​សិក្សា​មានការ​សហការ​គ្នា​បាន​ល្អ​ បំពេញការងារ​តាម​ផែនការ​បាន​យ៉ាង​រលូន​ និង​ទទួល​បាន​ជោគជ័យ​ជា​រៀងរាល់​ឆ្នាំ​ ដោយមាន​ការវាយតម្លៃ​ពី​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​ យុវជន​ និងកីឡា​រាជធានី​ភ្នំពេញ​ តាមរយៈ​មន្ត្រី​ចុះ​អធិការកិច្ច​។