ផ្នែកព័ត៌មានវិទ្យា

ទស្សនវិស័យ

ចក្ខុវិស័យ​របស់​ផ្នែក​ព័ត៌​វិទ្យា​ គឺ​បង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​ និង​បុគ្គលិក​ទាំងអស់​អាច​ប្រើប្រាស់​នូវ​ធនធាន​ព័ត៌មាន​ និង​បច្ចេកវិទ្យា​បាន​យ៉ាង​ងាយស្រួល​ ហើយ​ដើម្បី​ផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​គាំទ្រ​ដល់​គោលដៅ​របស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។

បេសកកម្ម

បេសកកម្ម​របស់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ គឺ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដែល​មានគុណ​ភាព​ និង​ទូលំទូលាយ​ បង្កើត​ និង​ថែរក្សា​បរិយាកាស​ប្រតិបត្តិ​ការ​ដ៏​មានប្រសិទ្ធភាព​ និង​ផ្តល់​ជូន​នូវ​សេវាកម្ម​ ​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​រហ័ស​ទាន់ចិត្ត​ និង​អាច​ទុកចិត្ត​បាន​។

គុណតម្លៃ​

  • ការសហការគ្នា : ប្តេជ្ញា​ចិត្ត​ចំពោះ​ការស្ថាបនា​ដែល​ផ្តោត​លើ​ក្រុមការងារ​ប្រមូល​ផ្តុំ​ ទស្សន​វិ​ស័យ​ផ្សេង​ៗ ចែករំលែក​ចំណេះដឹង​ និង​បង្កើត​ភាពជា​ដៃគូ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំ​ខាន់​ៗ។
  • ឧត្តមភាព : ខិតខំ​ប្រឹងប្រែង​ធ្វើការល្អ​ឥត​ខ្ចោះ​តាមរយៈ​ការ​អភិវឌ្ឍ​បុគ្គលិក​ និង​ស្ថាប័ន​ទាំងមូល​។ ស្វែងរក​ការ​ច្នៃប្រឌិត​ថ្មី​ និង​ការអនុវត្ត​នៅ​កម្រិតខ្ពស់​បំផុត​។
  • តម្លាភាព : ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​បើកចំហ​ និង​ដំណើរការ​អាជីវកម្ម​ប្រកបដោយ​ការ​គិតគូរ​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ប្រតិបត្តិ​ការ​ការងារ​។
  • អ្នកដទៃ : ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​ដោយ​ការគោរព​ និង​យកចិត្ត​ទុកដាក់​ដល់​បុគ្គលិក​ និង​អ្នកដទៃ​ទៀត​ទាំង​ផ្នែក​វិជ្ជាជីវៈ​ និង​ដោយ​បុគ្គល​ផ្ទាល់​។
  • សេវាកម្ម : ខិតខំ​ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ដោយ​ភាពរួស​រាយ​រាក់ទាក់​អាច​ជឿ​ទុកចិត្ត​បាន​ និង​ងាយស្រួល​ដល់​អ្នកដទៃ​។
  • ការច្នៃប្រឌិត : ជំរុញ​ការ​ច្នៃប្រឌិត​ និង​ទទួលយក​បច្ចេក​វិទ្យា​ថ្មី​ៗ
  • គុណភាព និង​លទ្ធ​ភាព​ទទួល​បាន​ព័ត៌មាន : លើកកម្ពស់គុណភាព និងការផ្តល់ព័ត៌មាន។
  • ប្រសិទ្ធិភាព : បង្កើន​ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​ចំពោះ​បច្ចេកវិទ្យា​ព័ត៌មាន​។
  • តម្លៃ : ផ្តល់​តម្លៃ​អាជីវកម្ម​ដល់​អ្នកប្រើ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

ផ្នែកព័ត៌មានវិទ្យារួមមាន៖

ក្រុមបច្ចេកទេសបច្ចេកវិទ្យាព័ត៌មាន
  • ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​បច្ចេកវិទ្យា​នៅក្នុង​ដែន​កំណត់​អាជីវកម្ម​រួមមាន​ Hardware​, Software​, Application​, Email​, ប្រព័ន្ធ​សំឡេង​, ប្រព័ន្ធ​ទូរសព្ទ​ និង​កាមេរ៉ា​សុវត្ថិភាព​។
ក្រុមបណ្តាញបច្ចេកវិទ្យាព័ត៌មាន
  • ផ្តល់​នូវ​សេវា​ថែទាំ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ ដែល​ស្របតាម​តម្រូវការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។
  • ធានា​ការ​ស្តា​ឡើងវិញ​នូវ​គ្រោះមហន្តរាយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទិន្នន័យ​របស់​ក្រុមហ៊ុន​។
  • ធានា​ការ​ថែរក្សា​ និង​គ្រប់គ្រង​ការងារ​ប្រព័ន្ធ​បណ្តាញ​ ដើម្បី​ធានា​សុវត្ថិភាព​ និង​ទប់ស្កាត់​ហានិភ័យ​នៃ​ការបាត់បង់​ ឬការវាយប្រហារ​ណាមួយ​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​។
ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន
  • ផ្តល់​នូវ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​បំពេញ​តម្រូវការ​បច្ចុប្បន្ន​ និង​តម្រូវការ​ពេល​អនាគត​សម្រាប់​ក្រុមហ៊ុន​។
  • គ្រប់គ្រង​ និង​តាមដាន​ប្រព័ន្ធ​ទិន្នន័យ​ស្នូល​របស់​ក្រុមហ៊ុន​។
ក្រុមសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន
  • ផ្តល់​នូវ​ការធានា​សុវត្ថិភាព​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ព័ត៌មាន​វិទ្យា​ ដើម្បី​រក្សា​និរន្តរភាព​ និង​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​។
  • ផ្តល់​នូវ​ការ​ត្រួតពិនិត្យ​ និង​តាមដាន​រាល់​សកម្មភាព​មិន​ប្រក្រតី​ណាមួយ​ដែល​អាច​កើតមានឡើង​ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ព័ត៌មាន​វិទ្យា​របស់​ក្រុមហ៊ុន​។