ផ្នែកផលិតកម្មទូទៅ
ផ្នែកផលិតកម្មទូទៅបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ បច្ចុប្បន្ន ផ្នែកនេះកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការផលិតគ្រឿងបរិក្ខារផ្សេងៗថ្មីៗ ស្របតាមតម្រូវការ ការស្នើសុំតាមផ្នែកនីមួយៗ ដើម្បីរក្សាបាននូវ គុណភាព សុវត្ថិភាព ផាសុកភាព និងសោភ័ណ្ឌភាពអគារ ស្របតាមតម្រូវការរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។លើសពីនេះ ផ្នែកផលិតកម្មទូទៅ ក៏មានទទួលសេវាជួយជុល ដើម្បីបំពេញនូវតម្រូវការ របស់សាលាដ៏សម្បូរបែប និងស្តង់ដាអប់រំ ។
ផ្នែកផលិតកម្មទូទៅមានសេវាកម្មដូចតទៅៈ
- ផលិតសម្ភារថ្មីៗ មានតុ ទូ កៅអី ធ្នើ កញ្ចក់ ជ័រ ស្លាកយីហោរ និងផ្សេងៗ
- ជួសជុលសម្ភារ មានតុ ទូ កៅអី ធ្នើ កញ្ចក់ ជ័រ ស្លាកយីហោរ និងផ្សេងៗ
- ទទួលបាញ់ថ្នាំ សម្ភារថ្មី និងសម្ភារជួសជុលផ្សេងៗ