ផ្នែកថែទាំ និងផលិតកម្ម ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ បច្ចុប្បន្ន ផ្នែកនេះកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការថែទាំអគារ និងគ្រឿងបរិក្ខារផ្សេងៗ ដើម្បីរក្សាបាននូវ គុណភាព សុវត្ថិភាព ផាសុកភាព និងសោភ័ណ្ឌភាពអគារ ស្របតាមតម្រូវការរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។ លើសពីនេះ ផ្នែកថែទាំ និងផលិតកម្ម មានក្រុមការងារ ផលិតសម្ភារប្រើប្រាស់ គ្រប់ប្រភេទដើម្បីបំពេញនូវតម្រូវការរបស់សាលាដ៏សម្បូរបែប និងស្តង់ដាអប់រំ។
ផ្នែកថែទាំ និងផលិតកម្មមានសេវាកម្មដូចតទៅ៖
- សំណង់ស៊ីវិល
- គំនូរ និងរចនា
- ការថែទាំអគារ គ្រឿងសង្ហារិម សម្ភារសិក្សា ឧបករណ៍ប្រើប្រាស់ និងគ្រឿងបរិក្ខារផ្សេងៗ
- អគ្គិសនី
- ប្រព័ន្ធទឹក
- ម៉ាស៊ីត្រជាក់
- ម៉ាស៊ីនភ្លើង
- ចម្លាក់
- ផលិតគ្រឿងសង្ហារិម សម្ភារសិក្សា និងឧបករណ៍កែឆ្នៃគ្រប់ប្រភេទ