ផ្នែកគេហកិច្ច

ផ្នែកគេហកិច្ច ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន។ បច្ចុប្បន្ន ផ្នែកនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសម្ភារ ឯកសារ និងគ្រឿងបរិក្ខារផ្សេងៗ ដើម្បីរក្សាបាននូវ គុណភាព សុវត្ថិភាព ផាសុកភាព និងសោភ័ណភាព ស្របតាមតម្រូវការរបស់ស្ថាប័ន។ លើសពីនេះ ផ្នែកគេហកិច្ច មានក្រុមការងារ ដើម្បីបណ្តុះផ្កា និងរុក្ខជាតិផ្ទាល់ខ្លួន​គ្រប់ប្រភេទដើម្បីតាំងលម្អតាមអគារនីមួយៗគ្រប់សាខា លើសពីនេះផ្នែកគេហកិច្ច មានក្រុមការងារបាញ់ថ្នាំកំចាត់សត្វល្អិត និងការពារសត្វកណ្តៀរពីការបំផ្លិចបំផ្លាញពីសត្វចង្រៃគ្រប់ប្រភេទ និងអ្វីដែលពិសេសនោះផ្នែកនេះមានក្រុមការងារសម្អាតលម្អិតផងដែរ ។

ផ្នែកគេហកិច្ច មានសេវាកម្មដូចតទៅ៖

  • សម្អាតលម្អិតគ្រប់ប្រភេទ
  • កម្ចាត់សត្វល្អិតគ្រប់ប្រភេទ
  • ការពារសត្វកណ្តៀរគ្រប់ប្រភេទ
  • សួនច្បារគ្រប់ប្រភេទ
  • ថែទាំគ្រឿងសង្ហារិម និងឯកសារគ្រប់ប្រភេទ