ផ្នែករដ្ឋបាល

ផ្នែក​រដ្ឋបាល​ បាន​ផ្ដល់​នូវ​ហេដ្ឋារចនាសម្ពន្ធ​រដ្ឋបាល​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដើម្បី​បំពេញ​នូវ​បេសកកម្ម​ស្នូល​របស់​ខ្លួន​។ ផ្នែក​នេះ​ថែមទាំង​បាន​ផ្តល់​ជូន​នូវ​ ​; សេវា​រដ្ឋបាល​យ៉ាង​ទូលំទូលាយ​ផង​ដែរ​ទៅ​ឱ្យ​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ សិស្សានុសិស្ស​ និង​អ្នក​ដែល​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ផ្នែក​នេះ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ផ្តល់​ជូន​នូវ​សេវាកម្ម​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ ទាន់ពេល​វេលា​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ ផ្នែក​ ​; រដ្ឋបាល​គ្របដណ្ដប់​ការិយាល័យ​ចំនួន​បី​ ដែល​បាន​រាយ​នាម​ និង​រៀបរាប់​ដូច​ខាងក្រោម​។ សូម​ទំនាក់ទំនង​មក​ការិយាល័យ​ជំនាញ​នី​មួយ​ៗ ប្រសិនបើ​លោកអ្នក​មាន​តម្រូវការ​ចាំបាច់​ណាមួយ​។

  • ការិយាល័យរដ្ឋបាល
  • ការិយាល័យផ្តល់ព័ត៌មាន
  • បណ្ណសារដ្ឋាន

១. ការិយាល័យរដ្ឋបាល

ការិយាល័យរដ្ឋបាល​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូលផ្ដុំ​ និង​ផ្ដល់​សេវាកម្ម​រដ្ឋបាល​ ដើម្បី​បំពេញ​តម្រូវការ​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​។ ខាងក្រោម​នេះ​ជា​សេវាកម្ម​ផ្តល់​ដោយ​ការិយាល័យរដ្ឋបាល​៖

  • ការបញ្ជាក់ព្រឹត្តិបត្រពិន្ទុ
  • ការបញ្ជាក់ការសិក្សា
  • ការបញ្ជាក់កិរិយាមារយាទ
  • ការបញ្ជាក់អវត្តមាន
  • កាលវិភាគសិក្សា
  • កាលវិភាគប្រឡង
  • បញ្ជីវត្តមានសិស្ស
  • ដកវិញ្ញាបនបត្រ និងសេវាកម្មជាច្រើនទៀតទៅតាមតម្រូវការ។

សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​យើងខ្ញុំ​តាមរយៈ​ទូរសព្ទ​ សារ​អេឡិចត្រូនិក​ ឬអញ្ជើញ​មកកាន់​ការិយាល័យ​ដោយ​ផ្ទាល់​។

** ម៉ោងធ្វើការ

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ

០៧:៣០ ព្រឹក – ០៦:០០ ល្ងាច

  • ថ្ងៃសៅរ៍

០៧:៣០ ព្រឹក – ០៥:៣០ ល្ងាច

-​ លេខទូរសព្ទ :   (៨៥៥)១៧ ៧៨៩ ៧២៧ / (៨៥៥) ៩៩ ៧១៧ ៦៧៧ សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល)
– (៨៥៥) ៧៧ ២៣៥ ៥៥០ (សាខាទួលគោក)
– (៨៥៥) ៩២ ៦៦៦ ៨៤៥ (សាខាចាក់អង្រែ)

សារអេឡិចត្រូនិក : admin_dep@aii.edu.kh

២. ការិយាល័យផ្តល់ព័ត៌មាន

ការិយាល័យ​ផ្តល់​ព័ត៌មាន​ ជា​កន្លែង​ដែល​ផ្ដល់​សេវាកម្ម​ផ្ដល់​ព័ត៌មាន​អំពី​ការសិក្សា​ជូន​ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ មាតាបិតា​ ឬអ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​ ដែល​មានបំណង​ចង់​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ បុគ្គលិក​យើងខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​លោកអ្នក​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​។ សូម​លោកអ្នក​ទាក់ទង​សួរ​ព័ត៌មាន​តាមរយៈ​ទូរសព្ទ​ សារ​អេឡិចត្រូនិក​ ឬអញ្ជើញ​មក​ការិយាល័យ​យើងខ្ញុំ​ផ្ទាល់​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ និង​ការណែនាំ​អំពី​ការសិក្សា​។

** ម៉ោងធ្វើការ

  • ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ

០៧:៣០ ព្រឹក – ១២:០០ ថ្ងៃត្រង់
១:០០ រសៀល – ០៦:០០ ល្ងាច

  • ថ្ងៃសៅរ៍

០៧:៣០ ព្រឹក – ១២:០០ ថ្ងៃត្រង់
១:០០ រសៀល – ០៥:៣០ ល្ងាច

-​ លេខទូរសព្ទ : (៨៥៥)២៣ ២២៣ ២៩៥/ (៨៥៥) ២៣ ២២១​ ២២២/ (៨៥៥) ១១ ៣៨៨ ៨៦៨ / (៨៥៥) ៩៣ ២១៧​ ២១៧ សាខាម៉ៅសេទុង (ការិយាល័យកណ្ដាល)
-​ លេខទូរសព្ទ : (៨៥៥)២៣ ៩៥៩ ៦៦៦/ (៨៥៥) ៧៧ ២១៧ ៧០០ (សាខាទួលគោក)
-​ លេខទូរសព្ទ : (៨៥៥)២៣ ៩៦០ ៩៩៩/ (៨៥៥) ២៣ ៩៦០ ៣៣៣ / (៨៥៥) ៩២ ៦៦៦ ៧០៦    (សាខាចាក់អង្រែ)

សារអេឡិចត្រូនិក : info@aii.edu.kh, info@ais.edu.kh
វែបសាយ : www.aii.edu.kh , www.ais.edu.kh

គេហទំព័រហ្វេសប៊ុក : www.facebook.com/aii.miqeducation,
www.facebook.com/ais.mjqeducation

៣. បណ្ណសារដ្ឋាន

បណ្ណសារដ្ឋាន​ គឺជា​ទីកន្លែង​រក្សាទុក​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​។ បណ្ណសារដ្ឋាន​មាន​តួនាទី​ ប្រមូល​ គ្រប់គ្រង​ អភិរក្ស​ និង​ចងក្រង​ឯកសារ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ ក្នុង​ពេល​ចាំបាច់​។ លិខិតស្នាម​ដែល​មានតម្លៃ​សម្រាប់​ទុកជា​ប្រវត្តិសាស្ត្រ​ រួមមាន​ឯកសារ​រដ្ឋបាល​ សេចក្ដីជូនដំណឹង​ កំណត់ចំណាំ​ សេចក្ដី​រំឭក​ព័ត៌មាន​ រូបថត​ លិខិត​អញ្ជើញ​ និង​មាន​លិខិតស្នាម​ជាច្រើន​ប្រភេទ​ទៀត​។