ផ្នែកធនធានមនុស្ស

ដោយសារ​ភាព​រីកចម្រើន​ ភាព​ជោគជ័យ​ និង​តម្រូវការ​ចាំបាច់​របស់​ស្ថាប័ន​អប់រំ​ដែល​កំពុង​នាំមុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​ផ្នែក​គុណភាព​ វិន័យ​ និង​សេវាកម្ម​ល្អ​ ដូច្នេះ​ផ្នែក​ធនធានមនុស្ស​បាន​បង្កើត​ឡើង​ក្រោម​ចក្ខុវិស័យ​ ដើម្បី​បម្រើការ​ងារ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ សេនាធិការ​ និង​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ សមត្ថភាព​ សីលធម៌​ គុណធម៌​ សេវាកម្ម​ ព្រមទាំង​មាន​សុទិដ្ឋិនិយម​ចំពោះ​ក្រុមហ៊ុន​ សហគមន៍​ និង​ប្រទេសជាតិ​។

បេសកកម្ម​ចម្បង​របស់​ផ្នែក​ធនធានមនុស្ស​ គឺ​មាន​តួនាទី​ផ្តល់​នូវ​សេវាកម្ម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ បណ្តុះបណ្តាល​សមត្ថភាព​ ​;ជំរុញ​លទ្ធផល​ការងារ​ ​ផ្តល់​ការ​តបស្នង​ ​;និង​លើកទឹកចិត្ត​។ លើស​ពីនេះ​ទៅទៀត​ ផ្នែក​ធនធានមនុស្ស​ ជា​ដៃគូ​បង្កើត​វប្បធម៌​ស្ថាប័ន​ ​ការ​ផ្លាស់​ប្តូរ​មនុស្ស​ ​ការ​ដោះស្រាយ​វិវាទ​ការងារ​ និង​ទំនាក់ទំនង​ស្ថាប័ន​សាធារណៈ​ ដោយ​គោរព​តាមច្បាប់​របស់​ស្ថាប័ន​ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បី​សម្រេច​បាន​តាម​ចក្ខុវិស័យ​ និង​បេសកកម្ម​ខាងលើ​ ផ្នែក​ធនធានមនុស្ស​បាន​បំពេញភារកិច្ច​ និង​ផ្តល់​សេវាកម្ម​ដូចជា​៖

  • ការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​មក​បំពេញការងារ​តាម​តម្រូវការ​របស់​ស្ថាប័ន​
  • ការការពារសំណង និងអត្ថប្រយោជន៍រវាងបុគ្គលិក និងស្ថាប័ន
  • ការទំនាក់ទំនងជាមួយស្ថាប័នសាធារណៈដែលស្របតាមច្បាប់ការងារ
  • ការគ្រប់គ្រង​លទ្ធផល​ការងារ​បុគ្គលិក​ស្របតាម​បទដ្ឋាន​នៃ​ការវាយតម្លៃ​សមត្ថភាព​ការងារ​តាម​ ផ្នែក​នី​មួយ​ៗ
  • ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​តាម​តម្រូវការ​ចាំបាច់​របស់​ផ្នែក​នី​មួយ​ៗ
  • មជ្ឈមណ្ឌល​រៀបចំផែនការ​អាជីព​ និង​ស្វែងរក​ការងារ​ (CPPC​) បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​ផ្តល់​ឱកាស​ការងារ​ដល់​សិស្ស​ និស្សិត​ ដែល​កំពុង​សិក្សា​ និង​បាន​បញ្ចប់​ការសិក្សា​ ដើម្បី​អនុវត្ត​ផ្ទាល់​លើ​ជំនាញ​សិក្សា​របស់​ខ្លួន​ និង​បង្កើន​បទពិសោធន៍​ការងារ​ជាក់ស្តែង​ ដែល​ពួកគេ​ត្រូវការ​ជាចាំបាច់​សម្រាប់​អាជីព​នា​ពេល​អនាគត​។

ឱកាសការងារសូមចុច MJQJobs រួច​លោកអ្នក​នឹង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​គេហទំព័រ​ការងារ​របស់​យើង​។

បេក្ខជនដែលមានបំណងចង់បម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

សូម​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​សុំ​ការងារ​ធ្វើ​ (Cover​ Letter​) (សាលា​ពុំ​មាន​លក់​ពាក្យសុំ​ការងារ​ទេ​ ដូចនេះ​បេក្ខជន​ បេក្ខនារី​ត្រូវ​រៀបចំ​ឯកសារ​ដោយខ្លួនឯង​) ប្រវត្តិរូប​សង្ខេប​ (CV​) និង​រូបថត​ 4×6 ចំនួន​ 2សន្លឹក​ ហើយ​បេក្ខជន​ ឬបេក្ខនារី​ទាំងអស់​ ត្រូវ​ដាក់ពាក្យសុំ​ការងារ​នៅ​អគារ​លេខ​ 140​ &​; 210​ មហាវិថី​ម៉ៅសេទុង​ រាជធានី​ភ្នំពេញ​។

លេខទូរសព្ទ : (855)12 797 939/ 11 388 868
ទូរសារ :  (855)23 999 930

អ៊ីម៉ែល: info@aistkinfo@aii.edu.khinfo@mjqeducation.edu.kh;
គេហទំព័រ: www.aistkwww.aii.edu.khwww.mjqeducation.edu.kh