កាលពីថ្ងៃទី២៦ ខែមករា ឆ្នំា២០២៣ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិទូទៅ និងសីលធម៌សម្រាប់
សិស្សានុសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ក្នុងការធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានវត្តមានចាងហ្វាង លោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលចផងដែរ។ ក្នុងការធ្វើបទបង្ហាញនេះក្រុមប្រឹក្សាវិន័យដែលធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ សីលធម៌ និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់បន្ថែមទៀត។