កាលពី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្តីអំពី៖ បទបញ្ជាផ្ទៃក្នុង និងសីលធម៌ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី។
គោលបំណងក្នុងការធ្វើបទបង្ហាញបទបញ្ជាផ្ទៃក្នុងរបស់សាលា
– ដើម្បីឱ្យសិស្សានុសិស្សយល់ច្បាស់ពីបទបញ្ជាផ្ទៃក្នុងសាលា។
– ដើម្បីឱ្យសិស្សគោរពវិន័យសាលា។
– ចង់ឱ្យសិស្សានុសិស្សក្លាយជាក្មេងល្អទាំងនៅក្នុងសាលា ក្នុងគ្រួសារ និងសង្គមជាតិ។
– ឱ្យគាត់ចេះជួយគា្ន ចេះអត់អោន អធ្យាស្រ័យគ្នាទៅវិញទៅមក។