កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំធ្វើបទបង្ហាញស្ដីពីដំណើរទស្សនកិច្ចសិក្សាលើកទី១៥៦ ទៅកាន់រមណីយដ្ឋាន វត្តពុទ្ធគិរី ភក្ដីកម្ពុជា ជូនដល់សិស្សានុសិស្សថ្នាក់ទី៩។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ ដែលអាចទាក់ទាញសិស្សានុសិស្សចូលរួមឱ្យបានច្រើនកុះករ និង ជាពិសេសឱ្យសិស្សានុសិស្សបានដឹងទីតាំងភូមិសាស្ត្រត្រូវទៅ និងកន្លែងត្រូវជួបជុំគ្នាមុន និងពេលត្រឡប់មកវិញ ត្រៀមសម្ភារត្រូវយកទៅ និងមិនគួរយកទៅ ។ លើសពីទៅទៀត គឺដើម្បីធ្វើការបង្ហាញអំពីរបៀបវារៈនៃកម្មវិធីផងដែរ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះ ជាដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៥:០០ នាទីល្ងាចនៅខាងមុខនេះ។
Category: Uncategorized