ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗគ្រប់កម្រិតថ្នាក់។ នៅឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងនៃសាលារៀន បានជ្រើសរើសយករមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំ សម្រាប់ដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១០។ គណៈគ្រប់គ្រងនៃសាលារៀន បានរៀបចំធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំ ដែលស្ថិតនៅក្នុងខេត្តព្រៃវែង។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះ គឺជាការផ្តល់ព័ត៌មានដល់ប្អូនៗ ដើម្បីឱ្យប្អូនៗធ្វើការត្រៀមខ្លួនសម្រាប់ទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចសិក្សានេះ ជាដំណើរទស្សនកិច្ចសិក្សាលើកទី១៤៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច៕