កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីបានធ្វើបទបង្ហាញស្តីពី ពាក្យសុំអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ពត៍មានដល់សិស្សនុសិស្សដែលជាជំនួយដល់ប្អូនៗក្នុងការជ្រើសររើសសាលា និងមុខជំនាញដែលប្អូនៗពេញចិត្ត និងដើម្បីឱ្យប្អូនៗត្រៀមខ្លួនជាពិសេសប្អូនៗដែលជ្រើសយកជំនាញដែលឆ្លងកាត់ការប្រឡងដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រនាពេលខាងមុខ។