នំបញ្ចុកអាចយកទៅបរិភោគជាមួយនឹងមុខម្ហូប ឬទឹកសម្លរជាច្រើនប្រភេទ។ ដូចនេះ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ អ្នកគ្រូ អ៊ុន ច័ន្ទនិមល និងលោកគ្រូ ង៉ូវ សប្បាយ បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៥ ធ្វើបំណិនជីវិត “នំបញ្ចុកទឹកត្រីអំពិលទុំ់”។ លោកគ្រូ អ្នកគ្រូបានរៀបរាប់ពីគ្រឿងផ្សំ និងបង្ហាញពីវិធីធ្វើដល់ប្អូនៗ។ បន្ទាប់ពីនោះ លោកគ្រូ អ្នកគ្រូបានផ្តល់ឱកាស ដល់ប្អូនៗក្នុងចម្អិន ដោយខ្លួនឯង ដោយមានការសម្របសម្រួលពីសំណាក់លោកគ្រូ អ្នកគ្រូ។
Category: Uncategorized