កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀនបានរៀបចំទិវាកីឡាលើកទី៣ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី។ ទិវាកីឡានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបាននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា ជំរុញការលូតលាស់កាយសម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ បង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព ទំនាក់ទំនងក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរ និងមានស្មារតីបម្រុងប្រយ័ត្នចំពោះការទុកដាក់ និងថែរក្សារបស់របរផ្ទាល់ខ្លួន។