Think!Think! គឺកម្មវិធីអប់រំមួយដែលមានល្បែងបំប៉នប្រាជ្ញាផ្តោតលើការអភិវឌ្ឍជំនាញការគិតស៊ីជម្រៅរបស់កុមារ ការលើកទឹកចិត្ត ការមានទំនុកចិត្តជឿជាក់លើខ្លួនឯង និងលើកកម្ពស់ដល់ការរៀនគណិតវិទ្យា ដែលធ្វើឱ្យប្អូនៗស្គាល់នូវទម្រង់សញ្ញាណគណិតវិទ្យា មានទាំងធរណីមាត្រ និងការគិតលេខជាដើម។
ក្នុងអំឡុងពេលសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកនេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) អាចរីករាយជាមួយនឹងការរៀនកម្មវិធី Think!Think! នៅផ្ទះទាំងអស់គ្នា។
ប្រសិនបើប្អូនៗមានចំណាប់អារម្មណ៍ចង់ចូលរួមប្រើប្រាស់កម្មវិធីនេះ សូមទាក់ទងមកកាន់ចាងហ្វាងទទួលបន្ទុក ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការសិក្សាកម្មវិធីគណិតវិទ្យានេះ។