តើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាធុញថប់ពីការសិក្សាហើយកំពុងតែគិតចង់ស្វែងរកពេលវេលាលំហែអារម្មណ៍ពីការសិក្សាមែនទេ?
តោះនាំគ្នាចូលរួមកម្មវិធីការចាក់ភាពយន្តដើម្បីសប្បុរសធម៌ទាំងអស់គ្នាដែលមានការរៀបចំឡើងដោយក្រុមប្រឹក្សាសិស្សនៃសាលារៀន អន្តរទ្វីប
កាលបរិច្ឆេទនៃការចាក់បញ្ចាំង: ០៣ មេសា ២០២១
ម៉ោងចាក់បញ្ចាំង: ចាប់ផ្ដើមពីម៉ោង 8:30PM
តម្លៃសំបុត្រ: ១ដុល្លារ/ម្នាក់
[សម្រាប់ព័ត៌មានបន្ថែមអាចស្វែងរកបានបន្ទាប់ពីការចុះឈ្មោះ]
“ហេតុអ្វីបានជាយើងគួរតែចូលរួមកម្មវិធីភាពយន្តនាពេលរាត្រី?
”
កម្មវិធីភាពយន្តនាពេលរាត្រីនឹងជាចំណែកមួយនៃការស្វែងរកថវិកាសម្រាប់កម្មវិធីឬព្រឹត្តិការណ៌ផ្សេងៗជាបន្តបន្ទាប់នៃឆ្នាំសិក្សានេះផ្ទាល់។ ក្នុងនាមពួកយើងជាក្រុមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំងពិតជាសង្ឃឹមយ៉ាងមុតមាំថាសិស្សានុសិស្សឬមិត្តរួមជំនាន់ទាំងអស់គ្នានឹងសហការដើម្បីបង្កើតអនុស្សាវរីយ៍គួរឲ្យចងចាំមួយនៃឆ្នាំសិក្សានេះឲ្យកាន់តែមានតម្លៃពោរពេញដោយក្ដីសោមនស្សទោះបីនាពេលបច្ចុប្បន្នពួកយើងកំពុងជួបប្រទះនឹងជំងឺដ៏កាចសាហាវនេះក៏ដោយ!
: លក្ខខណ្ឌនៃការចូលរួម៖
1. ចូរបំពេញព័ត៌មានផ្សេងៗតាមLinkខាងក្រោម:
https://forms.gle/CNjqxH7zHPFYtZWt5
2. បន្ទាប់ពីចុះឈ្មោះរួចរាល់ អ្នកនឹងត្រូវបានបញ្ចូល(Add) ទៅក្នុងTelegram Group ដែលពួកយើងនឹងបង្ហោះលេខគណនេយ្យABA ក្នុងនោះផ្ទាល់។
3. ផ្ញើការចំណាយឬទូទាត់ទៅលើសំបុត្រភាពយន្តរបស់អ្នកតាមលេខគណនេយ្យABA ដែលបានផ្ដល់ឲ្យ រួចថតផ្ញើមកកាន់ពួកយើងវិញ។
កាលបរិច្ឆេទផុតកំណត់នៃការចុះឈ្មោះ: ០១ មេសា ២០២១
តោះនាំគ្នាហៅមិត្តភក្តិចូលរួមឲ្យបានគ្រប់ៗគ្នា! តោះនាំគ្នាត្រៀមខ្លួននិងលៃលកពេលវេលាសម្រាប់កម្មវិធីភាពយន្តនាពេលរាត្រីដែលមិនធ្លាប់មានពីមុនមក! ភាពយន្តនាពេលរាត្រីលើកទី១នៃសាលារៀន អន្តរទ្វីប អាមេរិកាំងនឹងមកដល់
ឆាប់ៗនេះ!
កក់សំបុត្រឲ្យរួនរាន់ឡើងព្រោះចំនួនមានការកំណត់