កាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីបានរៀបចំដំណើរទស្សនកិច្ចសិក្សានៅ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ស្ថិតនៅតាមបណ្តោយមហាវិថី ព្រះនរោត្តម កែងផ្លូវលេខ ៣៦០ និង៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១និងទី២។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេត អំពីមហា ជន និង បរិស្ថាន ជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើ មេរៀនក្នុង ថ្នាក់ដូចជា៖
១. ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និង មិត្តរួមសាលា រៀន របស់ពួកគេ។
២. ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗ បន្ថែមទៀត។
៣. ចេះពិនិត្យមើលកាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល និងទំនិញ ។
៤. ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់នៅលើផលិតផល បន្លែ និង អាហារផ្សេងៗ។
៥. ស្គាល់ឈ្មោះត្រី សាច់ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំ ទុកដាក់ អាហារ ទៅតាមទីកន្លែងសមស្របតាមបរិយាកាស។
៦. មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ និងអាហារផ្សេងៗ ដែលមានសារធាតុ គីមី ប៉ះពាល់ ដល់សុខភាព និងស្គាល់ពីរបៀបធ្វើអាជីវកម្ម និងការប្រកបមុខរបរធ្វើជំនួញ។
៧. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាមទីសាធារណៈ។
៨. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៩. ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។