ជំនាញថ្ងៃសៅរ៍

ជំនាញ​ថ្ងៃសៅរ៍​ ជា​កម្មវិធី​សិក្សា​បន្ថែម​ដែល​ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​ ស្មារតី​ កាយសម្បទា​ ទេពកោសល្យ​ និង​បំណិន​ជីវិត​របស់​សិស្សានុសិស្ស​ឱ្យ​កាន់តែ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​តម្រូវការ​ និង​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្អូន​ៗសិស្សានុសិស្ស​។ កម្មវិធី​នេះ​ ប្រព្រឹត្តទៅ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​បន្ថែម​លើ​ការសិក្សា​ក្នុង​ថ្នាក់​ជាមួយនឹង​លោកគ្រូ​ អ្នកគ្រូ​មាន​ជំនាញ​ច្បាស់លាស់​ ដែល​ក្នុង​នោះ​រួមបញ្ចូល​នូវ​មុខជំនាញ​កុំព្យូទ័រ​ គេហកិច្ច​ គំនូរ​ របាំ​ និងកីឡា​ហែលទឹក​ បាល់ទាត់​ ការ៉ាតេ​ និង​កម្មវិធី​កីឡា​អត្តពលកម្ម​ជាច្រើន​ទៀត​តាម​ចំណូលចិត្ត​ និង​ទេពកោសល្យ​របស់​សិស្សានុសិស្ស​។