សាររបស់លោកគ្រូ អ្នកគ្រូជំនាញ

ជម្រាបសួរ​! អស់លោក​ លោកស្រី​ និង​សិស្សានុសិស្ស​ទាំងអស់​ យើងខ្ញុំ​ទាំងអស់គ្នា​ជា​គ្រូ​ជំនាញ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ម៉ៅសេទុង​ ផ្នែក​បឋមសិក្សា​ សូមស្វាគមន៍​នូវ​ការ​ចូល​មើល​ គេហទំព័រ​របស់​សាលារៀន​យើងខ្ញុំ​ ពិតជា​ពិសេស​មែន​ក្រៅពី​ផ្តល់​ចំណេះដឹង​ទូទៅ​សាលារៀន​យើង​បាន​ បញ្ចូល​នូវ​កម្មវិធី​សិក្សា​ជំ​នាញ​ផ្សេង​ៗ សម្រាប់​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​មាន​កាយសម្បទា​មាំមួន​ មាន​បញ្ញា​ ស្មារតី​រហ័សរហួន​ មានគំនិត​ច្នៃប្រឌិត​ មាន​ភាព​ប៉ិនប្រសព្វ​ ពិសេស​គឺ​បណ្តុះ​សិស្ស​ឱ្យ​មាន​ភាព​ក្លាហាន​ក្នុង​ ការ​បញ្ចេញ​សមត្ថភាព​ចំណេះ​ជំនាញ​ដែល​ខ្លួន​មាន​ដោយ​មិន​មានការ​ភ័យខ្លាច​ និង​ខ្មាសអៀន​។ ក្នុងនាម​យើងខ្ញុំ​ទាំងអស់​ដែល​ជា​គ្រូ​បណ្តុះបណ្តាល​នូវ​មុខវិជ្ជា​ជំនាញ​ យើង​នឹង​រិះរក​គ្រប់​វិធី​សាស្រ្ត​ក្នុង​ការផ្ទេរ​ចំណេះ​ ដឹង​ជំនាញ​ដល់​សិស្សានុសិស្ស​ទាំងអស់​ដើម្បី​ឱ្យ​ពួកគេ​មាន​ជំនាញ​មួយ​ពិតប្រាកដ​និង​ប្រើប្រាស់​បាន​។

យើងខ្ញុំ​ទាំងអស់គ្នា​សូម​អរគុណ​ដល់​លោក​ លោកស្រី​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​ តែងតែមាន​ការ​សហការ​ក្នុង​ការ​ជួយ​ដល់​ការសិក្សា​បុត្រធីតា​ និង​គាំទ្រ​ដល់​សាលា​យើងខ្ញុំ​ក្នុង​ការ​ផ្តល់​សេវា​ អប់រំ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​មាន​ភាពត្រចះ​ត្រចង់​ទ្វេឡើង​ថែមទៀត​។

សូមអរគុណ!