ការសិក្សាថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ការសិក្សា​នៅ​ថ្នាក់​បឋមសិក្សា​ ប្អូន​ៗសិស្សានុសិស្ស​ទទួល​បានការ​សិក្សា​លើ​មុខវិជ្ជា​ ភាសាខ្មែរ​ សិក្សា​សង្គម​ គណិតវិទ្យា​ វិទ្យាសាស្រ្ត​អនុវត្ត​ សកម្មភាព​ពិសោធន៍​ បណ្ណាល័យ​ កុំព្យូទ័រ​ ច្បាប់​ចរាចរណ៍​ និង​ភាសាអង់គ្លេស​។ ក្រៅពី​នេះ​ សាលា​បាន​បន្ថែម​ជូន​ប្អូន​ៗនូវ​កម្មវិធី​ជាច្រើន​ប្រភេទ​ដូចជា​ សិល្ប​: គំនូរ​ ភេ្លង​ របាំ​ កីឡា​ និង​ជំនាញ​បំណិន​គេហកិច្ច​។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​ជំនាញ​យ៉ាង​ពិសេស​ក្នុង​ការ​បណ្តុះ​បណ្តា​លប្អូនៗ​សិស្សានុសិស្ស​ឱ្យ​ស្រប​នឹង​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​ពួកគាត់​ ជាមួយ​លក្ខណៈ​ពិសេស​យ៉ាង​សម្បូរ​បែប​ដូច​ខាងក្រោម​៖

  • មានកម្មវិធីសិក្សាច្បាស់លាស់គ្រប់កម្រិតសិក្សាបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
  • ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
  • លោកគ្រូ អ្នកគ្រូមានវិធីសាស្រ្តបង្រៀនល្អ បទពិសោធន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
  • បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយសម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។
  • សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ សេវាប្រឹក្សា ពិនិត្យសុខភាព និងសេវាព្យាបាលជំងឺជាបឋម។
  • មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
  • ជំរុញ​ឱ្យ​ការសិក្សា​របស់​ប្អូន​ៗសិស្សានុសិស្ស​សម្រេច​បាន​នូវ​ចំណេះដឹង​ ចំណេះធ្វើ​ ការ​ច្នៃប្រឌិត​ខ្ពស់​ និង​ចេះ​រួមរស់​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​។