សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តឱ្យសិស្សានុសិស្សរៀនពីចម្ងាយ និងតាមប្រព័ន្ធបច្ចេកវិទ្យារហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ការប្រកាសបន្តរៀននិងបង្រៀនសិស្សពីចម្ងាយនេះ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ឯកជននៅរាជធានីខេត្តចំនួនបី គឺនៅភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គណៈគ្រប់គ្រងសាលាបានបញ្ជាក់ថា ការធ្វើបែបនេះដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀននិងរីករាលដាលចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ទោះយ៉ាងណាក៏ដោយ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់អាចរៀនពីចម្ងាយបាន តាមរយៈ Google Classroom, Zoom, Telegram, Messenger, Google Meet និងកម្មវិធី Online ផ្សេងទៀតតាមកាលវិភាគ និងវេនសិក្សារហូតដល់មានការប្រកាសជាថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា សាលារៀន អន្តរទ្វីប អាមេរិកាំង មាន៦សាខា សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ។ គណៈគ្រប់គ្រងបញ្ជាក់ថា សាលារៀន នៅដំណើរការទទួលការចុះឈ្មោះសិស្សចូលរៀនជាធម្មតា៕
អត្តបទដោយ https://www.interconrooster.com/