មត្ដេយ្យសិក្សា

មត្តេយ្យសិក្សា

ការសិក្សាថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ការសិក្សានៅថ្នាក់មត្តេយ្យសិក្សាធ្វើឱ្យប្អូនៗកុមារទទួលបានសីលធម៌ ការអភិវឌ្ឍរាងកាយ សតិបញ្ញា  ភាសា លំនឹកគិត និងចំណេះដឹងដ៏ច្បាស់លាស់តាមរយៈសកម្មភាពជាច្រើនដូចជា សិក្សាសង្គម បុរេ សំណេរ បុរេគណិត ចម្រៀង កំណាព្យ រឿងនិទាន គំនូរ សង្កេត ភាសាអង់គ្លេស និងល្បែងសិក្សានានា។ ក្រៅពីនេះ យើងបានបន្ថែមជូនប្អូនៗនូវការហាត់ហែលទឹក បំណិនជីវិត ការច្នៃប្រឌិត ដំណើរកម្សាន្ត សកម្មភាពកីឡា សកម្មភាពបោះតែនតិ៍ ជំរុញទឹកចិត្តប្អូនៗឱ្យចូលចិត្តការអានតាមរយៈការផ្តល់នូវសៀវភៅរឿងជារៀងរាល់សប្តាហ៍។

សាលរៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗឱ្យស្របនឹងការលូតលាស់យ៉ាងឆាប់រហ័សរបស់ពួកគាត់ ជាមួយលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ ការត្រាប់តាមដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និងភាសាអង់គ្លេស។

សិក្សាលើមុខវិជ្ជា៖

  • ០១
    បុរេសំណេរ

  • ០២
    ចម្រៀង

  • ០៣
    គំនូរ

  • ០៤
    បំណិនជីវិត

  • ០៥
    រឿងនិទាន

  • ០៦
    បុរេគណិត

  • ០៧
    ល្បែងបុរេគណិត

  • ០៨
    កសាង

  • ០៩
    អប់រំកាយ

  • ១០
    ភាសាអង់គ្លេស

  • ១១
    សោតទស្សន៍

  • ១២
    ទស្សនាសង្កេត

  • ១៣
    ល្បែងបុរេសំណេរ

  • ១៤
    អនាម័យខ្លួនប្រាណ

  • ១៥
    អនាម័យមាត់ធ្មេញ

  • ១៦
    កីឡា

  • ១៧
    ល្បែងសិក្សាកម្សាន្តសប្បាយ

លោកស្រី ឥន សូហ្វីយ៉ា

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

អានបន្ត