
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី សម្រាប់ឆ្នាំសិក្សាថ្មី២០២១-២០២២ បានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ ទី៣ ដល់ទី៦ ដើម្បីធ្វើការផ្តល់ព័ត៌មានទូទៅរបស់សាលា។បន្ថែមលើពីនេះទៀតចាងហ្វាងបានពន្យល់ពីតួនាទី កាតព្វកិច្ច និងភាពទទួលខុសត្រូវក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់ដែល ជា អ្នក ដឹក នាំ សមាជិក ក្រុម ត្រូវ តែ សិស្ស ពូកែ មាន ឥរិយាបថល្អ មាន ទំនួល ខុស ត្រូវ ខ្ពស់ លើភារកិច្ច និង លក្ខណៈ សម្បត្តិ មួយ ចំនួន ទៀត ដើម្បី ធ្វើ ជា គំរូ ល្អ ដល់ គេហើយត្រូវសហការជាមួយគ្រូបន្ទុកថ្នាក់ និងចាងហ្វាង។ ក្នុងពេលនោះបាន បង្ហាញ ពី ព្រឹត្តិការណ៍ ឬ កម្មវិធី ផ្តល់ ចំណេះដឹង ពិសេសៗ របស់ សាលា ដល់ សិស្ស ឱ្យ បាន ជ្រាប កាន់ តែ ច្បាស់ ហើយ ចែក ចាយ ព័ត៌មាន ទាំង នោះ បន្ត ទៅ សិស្សានុសិស្ស ផ្សេង ទៀត ដែល ជា មិត្តភក្ដិ ឱ្យ បាន ចូល រួម ក្រេប ជញ្ជក់ ចំណេះដឹង ទាំង នោះ ផងដែរ។ ប្រធាន និងអនុប្រធានថ្នាក់ នឹង មាន ជំនាញ ភាព ជា អ្នក ដឹកនាំ គ្រប់គ្រង ទាក់ ទង សាធារណៈ និង ទំនាក់ ទំនង ទូទៅ ប្រកប ដោយ ទំនុក ចិត្តខ្ពស់ ដែល កើត ចេញ ពី ការ រៀន ទទួល ខុសត្រូវ ការ ដោះ ស្រាយ បញ្ហា ហើយ សិស្ស ក៏ ទទួល បាន បណ្ណសរសើរ លើក ទឹក ចិត្ត ពី សាលា ដែល ខ្លួន បាន រៀន មួយឆ្នាំសិក្សា។