ការិយាល័យអគ្គនាយកហិរញ្ញវត្ថុ

១.វត្ថុបំណង
ភាពទទួលខុសត្រូវ

ដើម្បី​ដាក់​ឱ្យ​មានការ​ប្រើប្រាស់​ និង​ការប្រព្រឹត្ត​ទៅជា​ប្រព័ន្ធ​ក្នុង​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ និង​ដំណើរការ​ប្រតិបត្តិ​ការ​ឱ្យ​មានប្រសិទ្ធភាព​ និង​អស់ពី​លទ្ធភាព​។

ការទ្រទ្រង់អាជីវកម្ម

ជា​ជំនួយ​ទៅដល់​ក្រុមហ៊ុន​ក្នុង​ការរៀបចំ​ផែនការ​គ្រប់គ្រង​ និង​ការ​ត្រួតពិនិត្យ​គោលដៅ​ប្រតិបត្តិ​ការ​ ហិរញ្ញវត្ថុ​ និង​ផ្តល់​ជំនួយ​ក្នុង​ការអនុវត្ត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​។

ការអនុលោមតាមច្បាប់
  • ធានា​ឱ្យ​ប្រាកដ​ថា​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ និង​បទ​បញ្ញ​ត្តិ​ផ្សេង​ៗបាន​ធ្វើ​ត្រឹមត្រូវ​។
  • អនុលោម​ទៅតាម​គោលការណ៍​នៃ​ការ​ធ្វើ​របាយការណ៍​ និង​បទបញ្ញត្តិ​ហិរញ្ញវត្ថុ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​រដ្ឋ​ និង​បទ​បញ្ញ​ត្តិ​ផ្សេង​ៗ។
២.មុខងារ

ឌីវិសិនហិរញ្ញវត្ថុ គឺបែងចែកចេញជាពីរ គឺផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ។

  • ផ្នែក​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​គឺ​ទទួលខុសត្រូវ​លើ​ប្រតិបត្តិ​ការ​គណនី​ដូចជា​ដំណើរការ​ និង​ការ​កត់ត្រា​ប្រាក់​ ចំណូល​ ការ​ចំណាយ​ ការគ្រប់គ្រង​ទ្រព្យសកម្ម​ថេរ​ ការ​បង់ពន្ធ​ និង​ការថែទាំ​នៃ​ទម្រង់​បែបបទ​គ្រប់គ្រង​ផ្ទៃក្នុង​។
  • ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្តល់​ការ​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ការ​ធ្វើ​ផែនការ​គ្រប់គ្រង​ ត្រួតពិនិត្យ​គោលដៅ​ ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ និង​ផ្តល់​ជំនួយ​ក្នុង​ការអនុវត្ត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​។
២.១.ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ

ផ្នែក​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ ប្រព្រឹត្តទៅ​តាម​ការបែងចែក​ទំនួល​ខុសត្រូវ​តាម​ផ្នែក​នី​មួយ​ៗ ដែល​មាន​ទីតាំងនៅ​សាខា​ម៉ៅសេទុង​។

ផ្នែកនេះមាន៥ផ្នែកតូចៗដូចខាងក្រោម៖

២.១.១.ផ្នែកចំណូល (ការិយាល័យ ប៊ឺរសា)

ទំនួលខុសត្រូវរួមមាន៖

  • សេវាកម្មទទួលប្រាក់
  • ទទួលប្រាក់រាល់ចំណូលទាំងអស់ជាសាច់ប្រាក់ សែក និងកាត
  • បញ្ចូលរាល់ប្រត្តិបត្តិការចំណូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចំណូលរបស់សាលា
  • សេវាកម្មធនាគារ
  • ទទួលខុសត្រូវចំពោះការបែងចែកប្រាក់ និងដាក់ចូលទៅក្នុងធនាគារ
  • ផ្តល់ការណែនាំស្តីពីការទទួលចំណូលតាមរយៈសេវាធនាគារ
  • កត់ត្រាប្រតិបត្តិការចំណូលប្រចាំថ្ងៃចូលទៅក្នុងប្រព័ន្ធគណនី
  • ឆ្លើយតបលើសំណួរ ឬចម្ងល់របស់អតិថិជនទាក់ទងទៅនឹងតម្លៃសេវាកម្មនានា
  • ផ្ទៀងផ្ទាត់ចំនួនវិក្កយបត្រចំណូលជាមួយនឹងចំនួនសិស្សជាក់ស្តែង
  • ធ្វើការ​ផ្ទៀងផ្ទាត់​លើ​ការ​ប្រមូល​សាច់ប្រាក់​ប្រចាំថ្ងៃ​ (សាច់ប្រាក់​ទទួល​បាន​ជាក់ស្តែង​ ជាមួយនឹង​របាយការណ៍​ដែល​បាន​មក​ពី​ប្រព័ន្ធ​គ្រប់គ្រង​ចំណូល​របស់​សាលា​)
  • គ្រប់គ្រងគណនីដែលត្រូវទារ
  • ម៉ោងធើ្វការ និងលេខទូរសព្ទ៖
    • ថ្ងៃចន្ទ ដល់សុក្រ (០៧:០០ ព្រឹក – ០៦:៣០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:០០ ព្រឹក – ០៥:៣០ ល្ងាច)
    • លេខទូរសព្ទ ៖
      • សាខាម៉ៅសេទុង : (៨៥៥) ៧០ ៧១៧ ៦៧៧ / ១២ ៦៣២ ៨៣៣
      • សាខាទួលគោក : (៨៥៥) ៧៧ ២១៧ ៦៧៦
      • សាខាចាក់អង្រែ : (៨៥៥) ៧៦ ២២២២ ១១៧
២.១.២.ផ្នែកចំណាយ

ទំនួលខុសត្រូវរួមមាន៖

  • ធើ្វការរៀបចំ និងទូទាត់ចំណាយទៅដល់អ្នកផ្គត់ផ្គង់នានាដែលរួមបញ្ជូលទាំងប្រាក់កក់
  • ទូទាត់សងលើការបង់ប្រាក់លើសរបស់សិស្ស និងប្រាក់កក់របស់សិស្ស
  • ធើ្វការចំណាយទៅលើបុគ្គលិក និងការធ្វើដំណើរ
  • ចំណាយលើការស្នើសុំបុរេប្រទាន និងការចំណាយរាយរង
  • ការបង់ពន្ធ
  • ធ្វើការកត់ត្រា និងរៀបចំដំណើរការការចំណាយ
  • ត្រួតពិនិត្យគណនីដែលត្រូវទូទាត់
  • ម៉ោងធើ្វការ និងលេខទូរសព្ទ៖
    • ថ្ងៃចន្ទ ដល់សុក្រ (០៧:៣០ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)
    • លេខទូរសព្ទ ៖
      • សាខាម៉ៅសេទុង : (៨៥៥) ៩៥ ៧៧៧ ៦០៨
      • សាខាទួលគោក :(៨៥៥) ៧៧ ២១៧ ៦៧៦
      • សាខាចាក់អង្រែ : (៨៥៥) ៧៦ ២២២២ ១១៧

សម្គាល់៖ ការចំណាយលើប្រាក់ខែ គឺស្ថិតក្នុងផ្នែកបើកប្រាក់បៀវត្សរ៍។

២.១.៣.ផ្នែកបើកប្រាក់បៀវត្សរ៍

ទំនួលខុសត្រូវរួមមាន៖

  • ផ្តល់សេវាកម្មបើកប្រាក់ខែដល់និយោជិតទាំងអស់នៃ MJQE ដែលរួមមាន៖
  • ប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកថ្មី និងបុគ្គលិកលាលែង
    • ចំណាយលើប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់បុគ្គលិក
    • ចំណាយពេលមានជំងឺ
    • បោះពុម្ពឯកសារបញ្ជាក់ប្រាក់បៀវត្សរ៍ដែលទទួលបាន និងធ្វើការចែកចាយ
    • គណនាពន្ធលើប្រាក់ខែបុគ្គលិក និងអត្ថផលប្រយោជន៍ផ្សេងៗ
    • រៀបចំប្រាក់បៀវត្សរ៍ប្រចាំខែ និងប្រាក់ម៉ោង
  • ម៉ោងធើ្វការ៖
    • ថ្ងៃចន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)
២.១.៤. ការគ្រប់គ្រងអចលនទ្រព្យ

ទំនួលខុសត្រូវរួមមាន៖

  • បង្កើត និងត្រួតពិនិត្យប្រព័ន្ធនៃការគ្រប់គ្រងអចលនទ្រព្យ
  • កំណត់លេខសម្គាល់អចលនទ្រព្យ និងធ្វើការរាប់ជាក់ស្តែងនាអំឡុងពេលណាមួយ
  • គណនាការរំលោះរាល់អចលនទ្រព្យទាំងអស់
  • ឱ្យជាយោបល់ដល់ថ្នាក់ដឹកនាំបើសិនមានអចលនទ្រព្យណាអាចបោះចោលបាន
  • ធ្វើការសិក្សាលើការថយចុះនៃទ្រព្យអរូបិយ
  • ម៉ោងធើ្វការ៖
    • ថ្ងៃចន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)
២.១.៥.ពន្ធដារ

ទំនួលខុសត្រូវរួមមាន៖

  • ធានា​ថា​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ពន្ធដារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
  • ផ្តល់​ការណែនាំ​ដល់​ថ្នាក់​គ្រប់គ្រង​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ពន្ធ​នៃ​យុទ្ធ​សាស្រ្ត​សហប្រតិបត្តិ​ការ​ និង​ផល​ប៉ះពាល់​នៃ​ច្បាប់​ពន្ធដារ​ថ្មី​ស្តី​ពី​បំណុល​ពន្ធ​
  • គណនាពន្ធ និងរក្សាទុកឯកសារ
  • ផ្សេងៗ
  • ម៉ោងធើ្វការ៖
    • ថ្ងៃចន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)

សម្គាល់ ៖ ការបង់ពន្ធគឺត្រូវធ្វើឡើងដោយផ្នែកចំណាយ។

២.២.ការគ្រប់គ្រងហិរញ្ញវត្ថុ

ទំនួលខុសត្រូវរួមមាន៖

  • គ្រប់គ្រងសាច់ប្រាក់ ការវិនិយោគ និងការគ្រប់គ្រងហានិភ័យ
  • ធ្វើការវាយតម្លៃលើលទ្ធផលដែលសម្រេចបាន
  • ធើ្វរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើការវិភាគ
  • កំណត់គោលដៅប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់គ្រប់ផ្នែក និងក្រុមហ៊ុនទាំងមូល
  • ជួយ​រៀបចំ​នូវ​ផែនការអាជីវកម្ម​ និង​សិក្សា​ពី​ការព្យាករណ៍​នៃ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​រយៈពេល​ខ្លី​ មធ្យម​ និង​វែង​
  • ធ្វើការ​វាស់​ស្ទង់​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​នឹង​គោលដៅ​ដែល​បាន​កំណត់​តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​សំខាន់​ ត្រឹមត្រូវ​ និង​ទាន់ពេល​វេលា​ដល់​អ្នកគ្រប់គ្រង​ អគ្គនាយក​ហិរញ្ញវត្ថុ​ និង​ក្រុមប្រឹក្សា​ភិបាល​
  • រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ប្រធាន​ផ្នែក​ផ្សេង​ៗនានា​ និង​អ្នកដទៃ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្តល់​មតិ​លើ​បញ្ហា​ ហិរញ្ញវត្ថុ​
  • ផ្តល់ព័ត៌មានដើម្បីគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តថ្នាក់ដឹកនាំ
  • កិច្ចការផ្សេងៗ
  • ម៉ោងធើ្វការ៖
    • ថ្ងៃចន្ទ ដល់សុក្រ (០៧:៣០ ព្រឹក – ០៦:២០ ល្ងាច)
    • ថ្ងៃសៅរ៍ (០៧:៣០ ព្រឹក – ១២:០០ រសៀល)