កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ សម្រាប់ថ្នាក់ទី៧ ដល់ទី១២ ម្យ៉ាងបេក្ខជនដែលជាប់នៅវគ្គជម្រុះជុំទី១ នេះនឹងយកទៅប្រកួតវគ្គជម្រុះជុំទី២នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមលើមុខវិជ្ជាភាសាខ្មែរ បង្កើនការអាន និងតែងអត្ថបទភាសាខ្មែរ។