កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៩ វគ្គផ្តាច់ព្រ័ត្រ នៅការិយាល័យកណ្តាល (សាខាម៉ៅសេទុង) ដែលគណៈកម្មការនៅតាមសាខាផ្សេងៗបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដោយបានឆ្លងកាត់ វគ្គជម្រុះជុំទី១ និងទី២ ដើម្បីជ្រើសរើសបេក្ខជនជើងខ្លាំងនៅតាមសាខារបស់ខ្លួនយកមកប្រកួតវគ្គផ្តាច់ព្រ័ត្ររើសយកបេក្ខជនលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នំាសិក្សា២០២២-២០២៣។ កម្មវិធីនេះ ជំរុញ លើកទឹកចិត្តឱ្យសិស្សានុសិស្ស មានចិត្តស្រឡាញ់ ចូលចិត្តអាន មានភាពរហ័សរហួន មានគំនិតទូលំទូលាយក្នុងការគិត ពិចារណាបានល្អិតល្អន់ ច្នៃប្រឌិត និងបណ្តុះគំនិតស្រឡាញ់ នូងអ្វីដែលជារបស់ខ្មែរ ចំពោះ សិស្សានុសិស្ស កាន់តែមានចំណេះដឹងទូលំទូលាយ ពីវប្បធម៌-អរិយធម៌ខ្មែរ ព្រោះតាមរយៈកម្មវិធីនេះ មានមុខវិជ្ជាប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។ ជាលទ្ធផលសាលាបានស្វែងរកបេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ គឺសិស្សឈ្មោះ បេ គីហុក ភេទប្រុស ថ្នាក់ទី១២A និងឡាយ មន្នីរ័ត្ន ភេទស្រី ថ្នាក់ទី១២F មកពីសាខាម៉ៅសេទុង បេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ គឺសិស្សឈ្មោះ សារិន ណាឌីន ភេទប្រុស ថ្នាក់ទី១២B និងអ៊ឹង ទេពីបញ្ចពណ៍ ភេទស្រី ថ្នាក់១២C ដែលមកពីសាខាម៉ៅសេទុង ហើយបេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ៣ គឺសិស្សឈ្មោះ ឃុន ម៉ារីណុត ភេទស្រី ថ្នាក់ទី១១E និងអៀប បញ្ញាសិដ្ឋ ភេទស្រី ថ្នាក់ទី១១E មកពីការិយាល័យកណ្តាល។
ដើម្បីជាការលើកទឹកចិត្ត បេក្ខជនដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងទទួលបានពានរង្វាន់ មេដាយមាស បណ្ណសរសើរ អាហារូបករណ៍១០០%។ ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ បណ្ណសរសើរ អាហារូបករណ៍៧៥% និងជ័យលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ បណ្ណសរសើរ អាហារូបករណ៍៥0% និងរង្វាន់លើកទឹកចិត្តមួយជាច្រើនទៀត។
ទស្សនាវីដេអូលើ Facebook៖