កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ មឿន សាវុន បានបង្រៀនសិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើថ្នាក់និទស្សន៍ក្រោមប្រធានបទ “បុរេគណិត ស្គាល់លេខ១ និងចំនួនមួយ” មុនចាប់ផ្តើមអ្នកគ្រូបានបង្ហាញអំពីសម្ភារឧបទ្ទេស បណ្ណលេខ បណ្ណរូប និងក្តារឆ្នួន ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើថ្នាក់និទ្សន៍៖
- ស្គាល់រូបរាងលេខ១
- ស្គាល់ពីចំនួនមួយ
- ស្គាល់ពីរបៀបសរសេរលេខ១
- ចេះសរសេរលេខមួយបានច្បាស់