កាលពីថ្ងៃទី២០ ខែតុលា ឆ្នំា២០២០ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីបានធ្វើបទបង្ហាញស្ដីពីបទបញ្ជាផ្ទៃក្នុងដល់សិស្សានុសិស្ស ផ្នែកមធ្យមសិក្សា ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលផងដែរ។បទបង្ហាញនេះអាចធ្វើឱ្យប្អូនៗសិស្សានុសិស្សយល់កាន់តែច្បាស់ពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅបន្ថែមទៀត។