កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំកម្មវិធីការចែករំលែកវិធីសាស្រ្តក្នុងការបង្រៀន មុខវិជ្ជាអំណាន ជូនលោកគ្រូ អ្នកគ្រូថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦ បង្រៀនដោយលោកគ្រូ សំ ស៊ីថា។ ក្រោយការចែករំលែកលោគ្រូ អ្នកគ្រូទទួលបានវិធីសាស្រ្តថ្មីៗដើម្បីបង្រៀនសិស្សានុសិស្សកាន់តែច្រើន។