កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការចែករំលែកចំណេះដឹង ដែលមានប្រធានបទស្តីអំពី៖ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីទទួលបានចំណេះអំពីជំងឺមហារីកមាត់ស្បូន និងការស្រាវជ្រាវ សន្ទះព្រហ្មចារីយ៍ ការរំលូត និងច្បាប់នៅប្រទេសកម្ពុជា ដែលមានខ្លឹមសារមួយចំនួនដូចខាងក្រោម៖
- ជំងឺមហារីកមាត់ស្បូន និងការស្រាវជ្រាវ
- យល់ដឹងពីស្ថានភាពជំងឺមហារីកមាត់ស្បូននៅលើពិភពលោក និងនៅកម្ពុជា។
- កំណត់វិធីសាស្រ្តស្រាវជ្រាវកោសិការមហារីកមាត់ស្បូនដែលសមស្របនៅប្រទេសកម្ពុជា (រ៉ាក់)។
- យល់ដឹងពីរោគសញ្ញា និងសារៈសំខាន់នៃការបង្ការជំងឺមហារីកមាត់ស្បូន រួមទាំងការចាក់់វ៉ាក់សាំងការពារ។
- ប្រវត្តិជំងឺមហារីកមាត់ស្បូន
- តើអ្វីជាជំងឺមហារីកមាត់ស្បូន?
- រោគសញ្ញាមហារីកមាត់ស្បូន
- តើជំងឺមហារីកមាត់ស្បូនបណ្តាលមកពីមូលហេតុអ្វី?
- តើមានកត្តាអ្វីខ្លះដែលប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន?
សន្ទះព្រហ្មចារីយ៍
និយមន័យរបស់ព្រហ្មចារីយ៍ អាចត្រូវបានយល់ច្រឡំ។ ចំពោះ ស្ត្រី ព្រហ្មចារីយ៍ត្រូវបានបានកំណត់ដោយស្រទាប់ព្រហ្ម ចារីយ៍នៅស្អាតដដែល។ ស្រទាប់ព្រហ្មចារីយ៍ មានទីតាំងស្ថិត នៅប្រហែលជាពាក់កណ្តាលអ៊ីញនៅខាងក្នុងទ្វាមាស របស់ស្ត្រី។ មិនមែនគ្រប់ក្មេងស្រីទាំងអស់ត្រូវបានកើតមកជា មួយស្រទាប់ព្រហ្មចារីយ៍នោះទេ ដែលជាហេតុនាំឲ្យ និយមន័យនេះមានភាពខុសឆ្គង។
ការរំលូត និងច្បាប់នៅប្រទេសកម្ពុជា
និយមន័យ និងមូលហេតុដែលនាំឱ្យស្រ្តីសម្រេចចិត្តរំលូត
មូលហេតុ និងផលប៉ះពាល់បណ្តាលមកពីការរំលូតមិនមានសុវត្ថិភាព
ច្បាប់នៃការរំលូតនៅក្នុងប្រទេសកម្ពុជា