សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតគណៈកម្មការអធិការកិច្ចផ្ទៃក្នុង ទៅលើចំណុចមួយចំនួនដូចជា ៖
បុគ្គលិកលក្ខណៈសម្បត្តិគ្រូបង្រៀន បរិស្ថាន សេវាកម្ម ការងាររដ្ឋបាលអប់រំ និងការងារគ្រប់គ្រង។ កម្មវិធីអធិការកិច្ចផ្ទៃក្នុងនេះក្នុងគោលបំណង អភិវឌ្ឍ និងពង្រឹងលើគុណភាពអប់រំប្រកបដោយប្រសិទ្ធិភាព និងផ្តល់ការណែនាំដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ
គណៈគ្រប់គ្រងសាលារៀន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈម
នានា។ និងដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តលើគុណភាព វិន័យ និងសេវាកម្ម ជូនដល់សិស្សានុសិស្ស និងមានតាបិតា ឬអ្នកអាណាព្យាបាលសិស្សទៅតាមសាខានីមួយៗទូទាំងរាជធានី និងខេត្តទទួលបានដូចៗគ្នា។ ជាក់ស្តែងអធិការកិច្ចផ្ទៃក្នុងនេះ បានចុះទៅសាខាមានដូចជា ៖
- សាខាចោមចៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
- សាខាចាក់អង្រែ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
- សាខាកណ្តាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
- សាខាទួលគោក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣
- សាខាផ្សារថ្មី ថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៣
- សាខាតាកែវ ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៣
- សាខាសៀមរាប ថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣