កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ មឿន សាវុន បានដឹកនាំសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន អ្នកគ្រូបានបង្ហាញ ពងក្រួច ម្រេច អំបិល ទឹក ស្ករ និងប៊ីចេង។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិនដើម្បីឱ្យសិស្សចេះពីរបៀបស្ងោរពងក្រួច និងស្គាល់ពីពងក្រួច។