កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ ស្តើង សារ៉េត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៨ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិនលោកគ្រូបានបង្ហាញគ្រឿងផ្សំ និងរបៀបធ្វើដល់សិស្សានុសិស្សដើម្បីឱ្យប្អូនៗអនុវត្ត។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
• ឱ្យសិស្សមានបំណិនប្រសប់លើមុខម្ហូប
• ឱ្យសិស្សមានសាមគ្គីភាពនិងភាតរភាព
• ឱ្យសិស្សមានជំនាញបន្ថែមទៅលើការសិក្សាតាមរយៈទ្រឹស្តីនិង
អនុវត្តជាក់ស្តែង
• ឱ្យសិស្សមានគំនិតឆ្នៃប្រឌិតនូវអ្វីថ្មីសមស្របតាមសម័យកាល…។