កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ តូ គន្ធា បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមតេ្តយ្យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន អ្នកគ្រូបានបង្ហាញអំពីគ្រឿងផ្សំមាន ទឹកដោះគោខាប់មួយកំប៉ុង និង នំបុ័ងជ្រុង ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិនដើម្បីឱ្យសិស្សចេះពីរបៀបរៀបនំបុ័ងដាក់លើថាសនិងចេះជាក់ទឹកដោះគោខាប់បានដោយខ្លួនឯង។