កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ យឿត ម៉ៅ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន លោកគ្រូបានបង្ហាញ សាច់គោ ពងទា ឬពងមាន់ សាឡាត់ ប្រេងឆា ប្រេងខ្យង ម្រេច ខ្តឹមស ទឹកត្រី អំបិល ប៊ីចេង រ៉ូតឌី។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
- ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគត់របស់ខ្លួន
- ឱ្យសិស្សចេះធ្វើការងារជាក្រុម
- ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង
- ឱ្យសិស្សចេះពីរបៀបធ្វើម្ហូបឆាសាច់គោ