កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ សូ ភីនី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើបំណិនជីវិត។ មុននឹងចាប់ផ្តើមធ្វើបំណិន អ្នកគ្រូបានបង្ហាញ : មី សាច់គោ ដើមខាត់ណា ស្ករស ប្រេងឆា ប្រេងខ្យង ខ្ទឹមស ទឹកត្រី ម្សៅស៊ុប។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើបំណិន៖
- ឱ្យសិស្សមានបំណិនជីវិតសម្រាប់អនាគតរបស់ខ្លួន
- ឱ្យសិស្សចេះធ្វើការងារជាក្រុម
- ឱ្យសិស្សមានការទទួលខុសត្រូវដោយខ្លួនឯង
- ឱ្យសិស្សចេះពីរបៀបធ្វើម្ហូបឆាមីសាច់គោ