កម្មវិធីបំណិនជីវិត ការសង្កេតផ្លែមង្ឃុត សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បង្រៀនដោយអ្នកគ្រូ លឿង ចន្ថា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី
កាលពីថ្ងៃទី22 ខែមិថុនា ឆ្នាំ2022 កន្លងទៅនេះ អ្នកគ្រូ លឿង ចន្ថា បានដឹកនាំសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើការសង្កេតផ្លែមង្ឃុត។ មុននឹងចាប់ផ្តើមធ្វើការសង្កេត អ្នកគ្រូបានបង្ហាញ ផ្លែមង្ឃុត។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការសង្កេត៖
- ស្គាល់រូបរាងនៃផ្លែមង្ឃុត
- ស្គាល់ពីពណ៌នៃផ្លែមង្ឃុត
- ស្គាល់ពីមុខងារថាផ្លែមង្ឃុតយកធ្វើអ្វីបានខ្លះ
- ស្គាល់ពីអត្ថប្រយោជន៏នៃផ្លែមង្ឃុត