កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូសូ ភីនី បានបង្រៀនសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ធ្វើថ្នាក់និទស្សន៍ក្រោមប្រធានបទ ស្តីពីវិធីដកចំនួនមានលេខ២ខ្ទង់ មុនចាប់ផ្តើមអ្នកគ្រូបានបង្ហាញអំពីសម្ភារឧបទ្ទេស បណ្ណរូបខ្មៅដៃ បំពង់ប៊ឺត និងក្តារឆ្នួន។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើថ្នាក់និទស្សន៍៖
- សិស្សប្រាប់ពីការដកចំនួនមានលេខ2ខ្ទង់ នឹង2ខ្ទង់ដោយគ្មានខ្ចីបានត្រឹមត្រូវតាមរយ:ការបង្ហាញចំនួនខ្មៅដៃ
- សិស្សដកចំនួនមានលេខ2ខ្ទង់ នឹង2ខ្ទង់ដោយគ្មានខ្ចីបានត្រឹមត្រូវ
- សិស្សមានស្មារតីប្រុងប្រយ័ត្នក្នុងការដកចំនួន