កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំ ទាំង៦សាខា បានដឹកនាំសិស្សានុសិស្សក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាទាំងអស់ទៅចុះកម្មសិក្សាលើកទី៥០នៅកន្លែងកម្សាន្តសម្រាប់កុមារ KIDS PARK Excahange Squares រាជធានីភ្នំពេញ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្រើនមានដូចជា ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តសម្រាប់កុមារជាមួយមិត្ដរួមថ្នាក់របស់ពួកគេ ឃើញរូបភាព និងស្ថានភាពពិតៗដែលពួកគេធ្លាប់បានសិក្សាក្នុងថ្នាក់ រួមទាំងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត ។ សិស្សានុសិស្សទទួលបាននូវចំណេះដឹង ភាពសប្បាយរីករាយ និងបានថតរូបជាច្រើនទុកជាអនុស្សាវរីយ៍។
Category: Uncategorized