គ្រឹះស្ថាន​អប់រំ​ ​A​I​S ​បន្ត​ឱ្យ​សិស្ស​រៀន​ពី​ចម្ងាយ​រហូត​ចប់​ព្រឹត្តិការណ៍​២​០​កុម្ភៈ

សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​បន្ត​ឱ្យ​សិស្សានុសិស្ស​​រៀន​ពី​ចម្ងាយ​ ​និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​រហូតដល់​ចប់​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​។​ ​ការប្រកាស​បន្ត​រៀន​និង​បង្រៀន​សិស្ស​ពី​ចម្ងាយ​នេះ​ ​ក្រោយ​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ជូនដំណឹង​បន្ត​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ ឯកជន​នៅ​រាជធានី​ខេត្ត​ចំនួន​បី​ ​គឺ​នៅ​ភ្នំពេញ​ ​ខេត្ត​កណ្ដាល​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​រហូតដល់​ចប់​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​។​ ​គណៈ​គ្រប់គ្រង​សាលា​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើ​បែប​នេះ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចូលក្នុង​សាលារៀន​និង​រីក​រាលដាល​ចូលក្នុង​សហគមន៍​ទ្រ​ង់​ទ្រាយ​ធំ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​សិស្សានុសិស្ស​គ្រប់​ក​ម្រិ​ត​ថ្នាក់​ទាំងអស់​អាច​រៀន​ពី​ចម្ងាយ​បាន​ ​តាមរយៈ​ ​Goo​g​l​e​ ​Classroom​, ​Zoo​m​, ​Telegram​, ​Messenger​, ​Goo​g​l​e​ ​Meet​ ​និង​កម្មវិធី​ On​line​ ​ផ្សេងទៀត​តាម​កាលវិភាគ​ ​និង​វេន​សិក្សា​រ​ហូ​ត​ដល់​មាន​ការប្រកាស​ជាថ្មី​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​។​ ​សូម​ជម្រាប​ថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​មាន​៦​សាខា​ ​សាខា​ម៉ៅសេទុង​ ​សាខា​ទួល​គោក​ ​សាខា​ចាក់​អង្រែ​ ​សាខា​ចោម​ចៅ​ ​សាខា​ផ្សារ​ថ្មី​ ​និង​សាខា​ជ្រោយ​ចង្វា​រ​។​ ​គណៈ​គ្រប់គ្រង​បញ្ជាក់​ថា​ ​សាលារៀន​ ​នៅ​ដំណើរការ​ទទួលការ​ចុះឈ្មោះ​សិស្ស​ចូលរៀន​ជា​ធម្មតា​៕​ ​     អត្តបទដោយ https://www.interconrooster.com/

យុវជន វណ្ណៈ ណូបលហ៊្សូលី៖ ស្ត្រីមិនអាចធ្វើការធំដូចបុរស ជាពាក្យហួសសម័យនាពេលបច្ចុប្បន្ន

នៅ​ក្នុង​សតវត្ស​កំពុង​រីក​ចម្រើន​ ​ស្ត្រី​ត្រូវ​បាន​គេ​លើក​តម្កើង​ ​និង​ឱ្យ​តម្លៃ​សិទ្ធិ​សេរីភាព​ស្មើ​ទៅ​នឹង​បុរស​ ​និង​មាន​សកម្មភាព​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ ​និង​ប្រទេសជាតិ​។​ ​ស្រប​ទៅ​នឹង​មតិ​ខាងលើ​នេះ​ ​យុវជន​ ​វណ្ណៈ​ ណូ​ប​ល​ហ្ស៊ូ​លី​ ​បាន​ប្រាប់​សារ​ព័ត៌មាន​យើង​អំពី​ឃ្លា​ដែល​បាន​លើកឡើង​ ​ស្ត្រី​មិន​អាច​ធ្វើការងារ​ធំ​ដូច​ទៅ​នឹង​បុរស​ ​ដូច្នេះ​ថា​ ​«​ខ្ញុំ​យល់ថា​វា​ជា​ផ្នត់គំនិត​មួយ​ដែល​ហួសសម័យ​ទៅ​ហើយ​ ​និង​ខុស​ពី​ការពិត​សម្រាប់​សម័យកាល​សតវត្ស​ទី​២​១​នេះ​ ​ព្រោះ​ក្នុង​ពេល​បច្ចុប្បន្ន​ ស្រ្តី​និង​បុរស​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​ទាំង​ក្នុង​គ្រួសារ​ ​និង​សង្គមជាតិ​នូវ​ឱកាស​ចូលរួម​សកម្មភាព​ការងារ​គ្រប់​ប្រភេទ​»​។​ យុ​វ​សិស្ស​ដដែល​បន្ថែម​ថា​ ​«​ស្រ្តី​ក៏​ទទួល​បាន​ការសិក្សា​គ្រប់គ្រាន់​ ​និង​ខ្ពង់ខ្ពស់​ដូច​នឹង​បុរស​ដែរ​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ស្រ្តី​មួយ​ចំនួន​ធំ​ក៏បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ ​ដែល​ជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ស្រ្តី​ក៏​អាច​ធ្វើការងារ​ធំ​ដូចជា​បុរស​ដែរ​»​។​ ​សម្រាប់​ ណូ​ប​ល​ហ៊្សូ​លី​ ​យល់ឃើញ​ថា​ ​«​បើ​សិន​គ្មាន​វត្តមាន​ស្ត្រី​ចូលរួម​អភិវឌ្ឍ​សង្គម​ ​និង​ប្រទេសជាតិ​ទេ​ ​នោះ​សង្គម​និង​ប្រទេសជាតិ​ក៏​មិន​អាច​រីក​ចម្រើន​បាន​លឿន​ដែរ​ ​ព្រោះ​ក្នុង​ជីវភាពរស់នៅ​របស់​មនុស្ស​ចាំបាច់​ត្រូវតែ​មាន​ការចូលរួម​ពី​បុរស​និង​ស្រ្តី​ទាំងសងខាង​ ​ហើយ​ស្រ្តី ​គឺជា​ដៃគូ​ដែល​បុរស​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មានការ​រី​កចម្រើន​ ​និង​រុងរឿង​ ​ដូច្នេះ​ហើយ​ទើប​យើង​ឃើញ​មាន​វត្តមាន​របស់​ស្រ្តី​នៅ​គ្រប់​ទីកន្លែង​ ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ ​ព្រោះ​ពួកគាត់​ជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​ដែល​រុញច្រាន​ឲ្យ​ប្រទេសជាតិ​មាន​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស​»​។​     ​យុវជន​ឆ្នើម​រូប​នេះ​បញ្ជាក់​ថា​ ​«​ស្ត្រី​ត្រូវតែ​ទទួល​បាន​សិទ្ធិ​ស្មើនឹង​បុរស​ ​ព្រោះ​នៅ​ពេល​មាន​សមភាព​យេ​ន​ឌ័រ​ ​មនុស្ស​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព​ ​គ្មាន​អំពើ​ហិង្សា​ ​គ្មាន​ការរើសអើង​ ​រីឯ​ក្នុង​គ្រួសារ​ក៏មាន​ភាព​សុខដុម​រម​នា​និង​ភាព​កក់ក្ដៅ​ ​ប្រជាជន​រស់នៅ​ដោយ​ស្មារតី​ទំនួល​ខុសត្រូវ​ ​ការគោរព​និង​ឲ្យ​តម្លៃ​គ្នា​ ​មាន​សីលធម៌​និង​កុសល​ល្អ​ ​ធ្វើឲ្យស​ង្គ​ម​គ្រួសារ​និង​សង្គមជាតិ​គ្របដណ្តប់​ដោយ​ការ​អភិវឌ្ឍ​ឥតឈប់ឈរ​»​។​ ​ចំពោះ​សកម្មភាព​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​យុវជន​រូប​នេះ​សង្កេតឃើញ​ថា​ ​បុរស​ ​និង​ស្ត្រី​មាន​តួនាទី​យ៉ាងសំខាន់​ដូច​ៗ​គ្នា​សម្រាប់​គ្រួសារ​ ​និង​សង្គម​ដូចជា​ ​មើល​ថែទាំ​សុខភាព​ខ្លួន​ឲ្យបាន​ល្អ​ ​អនុវត្ត​តាម​វិធានការ​ណ៍​នៃ​ការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​…