អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព ក្រោមប្រធានបទ “តួនាទីសំខាន់ៗរបស់ផ្នែកថែទាំអគារ និងសាខា នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អត្ថបទដោយ : សៅ រតនា

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព ក្រោមប្រធានបទ “តួនាទីសំខាន់ៗរបស់ផ្នែកថែទាំអគារ និងសាខា នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អត្ថបទដោយ : សៅ រតនា #MJQE #American Intercon School បច្ចុប្បន្ននេះ ផ្នែកថែទាំអគារ និងសាខា (Campus and Building Maintenance Department) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងផ្គត់ផ្គង់ផ្ដល់សេវាកម្មថែទាំ ជួសជុល និងកែលម្អសោភ័ណភាពទាំងក្នុង និងក្រៅបរិវេណអគាររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ គ្រប់ទីតាំងសាខាទាំងអស់។ អ្វីដែលជាភាពមមាញឹកយ៉ាងសកម្ម ដែលផ្នែកថែទាំអគារ និងសាខារបស់យើងកំពុងធ្វើនោះគឺ ការជំរុញបង្កើតបរិយាកាសនៅក្នុងបរិវេណអគារសិក្សាទាំងអស់របស់ MJQE ឱ្យបានប្រកបដោយសោភ័ណភាព សុវត្ថិភាព និងផាសុកភាព ទៅដល់សិស្សានុសិស្ស បុគ្គលិក គ្រូបង្រៀន…

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “រមណីយដ្ឋានធម្មជាតិខ្នងផ្សារ” អត្ថបទដោយ : ភី ភារីន

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “រមណីយដ្ឋានធម្មជាតិខ្នងផ្សារ” អត្ថបទដោយ : ភី ភារីន #MJQE #American Intercon School រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយស្ថិតនៅភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារ ជាទីតាំងប្រសព្វមុំបីដែលផ្សារភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃដ៏កម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹម យើងគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះអមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់។ ពេលល្ងាច យើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល១០១៧ម៉ែត្រ អាចមើលឃើញទេសភាពបាន៣៦០ដឺក្រេ ដែលសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ពិសេសជាងនេះទៅទៀតនោះ នៅតំបន់ភ្នំខ្នងផ្សារមានខ្នងភ្នំមួយទៀតគឺ ភ្នំខ្នងក្រពើ ដែលលោកអ្នកមិនគួររំលងឡើយ គ្រាន់ដើរតែ៤ម៉ោងពីខ្នងផ្សារដល់ខ្នងក្រពើ ហើយដើរតែ៤ម៉ោងពីខ្នងក្រពើដល់ភូមិតាំងបំពង់វិញហើយ។ តាមរយៈវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារនេះគឺមិនមែនទើបតែកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមានយូរយារណាស់មកហើយ រាប់រយតំណមនុស្សតាមប្រវត្តិដែលត្រូវបានសិក្សាស្រាវជ្រាវ។ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ ហើយកន្លែងនេះមានសំពៅលិចនៅទីនេះយូរទៅក៏ក្លាយជាភ្នំ កន្លែងសំពៅលិចនោះហៅថា “ខ្នងសំពៅ” ហើយស្រូវនៅលើសំពៅដែលហូរចេញនោះក៏បានក្លាយជាភ្នំដែលសព្វថ្ងៃគេហៅថា “ខ្នងស្រូវ”។…

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ ក្រោមប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អ ចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង” អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ ក្រោមប្រធានបទ “ការរស់នៅដែលផ្តល់សុខភាពល្អចំពោះស្រ្តីអាយុចាប់ពី៣០ឆ្នាំឡើង” អត្ថបទដោយ : ហ៊ាង បុប្ផារិទ្ធ #MJQE #American Intercon School ប្រសិនបើអ្នកជាស្រ្តី ហើយកំពុងតែឆ្ងល់ថា តើគួរធ្វើដូចម្តេចដើម្បីឱ្យមានសុខភាពល្អ? ខាងក្រោមនេះ គឺជារបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ ដែលស្រ្តីគ្រប់គ្នាគួរតែធ្វើនៅពេលដែលដឹងខ្លួនថា ឈានដល់អាយុ៣០ឆ្នាំហើយ។ ១. ជ្រើសរើសការហាត់ប្រាណណាមួយដែលអ្នកចូលចិត្ត ប្រសិនបើអ្នកមិនអាចហាត់ប្រាណបានទៀងទាត់ ឬមានទម្លាប់ហាត់ប្រាណក្នុងរយៈពេលប៉ុន្មានឆ្នាំមុនទេ គួរតែដល់ពេលហើយសម្រាប់អ្នកដែលឈានដល់អាយុ៣០ឆ្នាំ ទៅ៤០ឆ្នាំ។ សាច់ដុំនឹងចាប់ផ្តើមថយចុះ ហើយរាងកាយក៏ឈប់ធ្វើការល្អដូចកាលពីអ្នកមានអាយុ២០ឆ្នាំដែរ។ ក្រោយពេលដែលអ្នកមានអាយុ៣៥ឆ្នាំ កំហាប់ឆ្អឹងរបស់ស្រ្តីក៏ចាប់ផ្តើមថយចុះ ហើយប្រឈមនឹងជំងឺពុកឆ្អឹងដែរ។ ការមានទម្លាប់ធ្វើសកម្មភាពរាងកាយជាប់ ជួយឱ្យអ្នកមានរាងស្អាត ទ្រទ្រង់ដល់សុខភាពឆ្អឹង បង្កើនសុខភាពបេះដូង និងសុខភាពទាំងមូល។ ចូរព្យាយាមហាត់ប្រាណកម្រិតមធ្យមរយៈពេល១៥០នាទីក្នុង១សប្តាហ៍។ ២. បរិភោគអាហារមានតុល្យភាព ចូរបញ្ចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងរបបអាហារឱ្យបានច្រើន។ ដោយសារតែវាសម្បូរដោយជាតិសរសៃ ប្រូតេអ៊ីន និងជីវជាតិសំខាន់ៗដែលរាងកាយត្រូវការដើម្បីសុខភាព។ តាមពិតទៅ ការស្រាវជ្រាវជាច្រើនបានរកឃើញថា អាយុ៣២ឆ្នាំគឺជាពេលវេលាដ៏ល្អបំផុត ដែលស្រ្តីគួរចាប់ផ្តើមជ្រើសរើសរបបអាហារ ការបរិភោគអាហារដែលផ្តល់នូវសុខភាពល្អ។ ចូរចៀសវាងនូវការបន្ថែមជាតិផ្អែមដែលមិនចាំបាច់ ព្រោះអាចបង្កើននូវជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺធាត់ជ្រុល និងជំងឺបេះដូង ជាដើម។ ៣. ជ្រើសរើសខ្លាញ់ផ្តល់សុខភាព…

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត ក្រោមប្រធានបទ “ស្វែងយល់ពី 5G Technology” អត្ថបទដោយ : ឃៀង វាសនា

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត ក្រោមប្រធានបទ “ស្វែងយល់ពី 5G Technology” អត្ថបទដោយ : ឃៀង វាសនា #MJQE #American Intercon School សព្វថ្ងៃនេះ ឧបករណ៍អេឡិចត្រូនិកជាច្រើនសុទ្ធតែត្រូវការប្រព័ន្ធអ៊ីនធឺណែត រួមមានទូរសព្ទ កុំព្យូទ័រ ទូរទស្សន៍ និងកាមេរ៉ា ជាដើម។ ល។ ដូចនេះ យើងគួរស្វែងយល់ប្រវត្តិខ្លះៗ និងការវិវឌ្ឍរបស់វា និងក្រុមហ៊ុនធ្វើការវិនិយោគលើ 5G។ ១. ការវិវឌ្ឍពីជំនាន់មួយទៅជំនាន់មួយទៀត – ជំនាន់ទី១ (1G) ក្នុងកុំឡុងឆ្នាំ១៩៨០ ចាប់ផ្តើមមានទូរសព្ទប្រើក្នុងពិភពលោក ប៉ុន្តែទូរសព្ទមានសមត្ថភាពបញ្ជូន និងទទួលបានតែសំឡេង។ – ជំនាន់ទី២ (2G) នៅដើមឆ្នាំ១៩៩០ មានទូរសព្ទចល័ត ហើយមានមុខងារថ្មីដូចជាសារខ្លី (SMS) និងសារជាសំឡេង។ – ជំនាន់ទី៣ (3G) នៅដើមឆ្នាំ២០០០ មានអត្រាផ្ទេរទិន្នន័យខ្ពស់ជាងមុនដោយសារអាចប្រើ ឬបើកគេហទំព័រ (Website) តាមអ៊ីនធឺណែតមានការចែករំលែករូបភាព និងតាមដានទីតាំង GPS។ –…

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព ក្រោមប្រធានបទ “គម្រោងការពីរ៉ាមីត” អត្ថបទដោយ : សាវ៉េត ញាណបញ្ញា

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព ក្រោមប្រធានបទ “គម្រោងការពីរ៉ាមីត” អត្ថបទដោយ : សាវ៉េត ញាណបញ្ញា #MJQE #American Intercon School ជាច្រើនទសវត្សរ៍កន្លងមកហើយ ដែលយើងរាល់គ្នាតែងតែឮពីការធ្វើអាជីវកម្មបែបគម្រោងការពីរ៉ាមីត ឬ Pyramid Scheme។ តើ Pyramid Scheme គឺជាអ្វី? តើវាដំណើរការដោយរបៀបណា? គម្រោងការពីរ៉ាមីត ឬ Pyramid Scheme គឺជាប្រព័ន្ធអាជីវកម្មរកលុយបែបក្លែងបន្លំមួយ ដោយពឹងផ្អែកទាំងស្រុងទៅលើការជ្រើសរើសសមាជិកមកចូលរួមវិនិយោគនៅក្នុងគម្រោងការអាជីវកម្ម ហើយសមាជិកទាំងនោះត្រូវបន្តទាញយកអ្នកវិនិយោគដទៃទៀតដើម្បីមកចូលរួមជាមួយ។ ប្រភេទគម្រោងការអាជីវកម្មបែបនេះត្រូវបានគេហៅថា “គម្រោងការពីរ៉ាមីត” ពីព្រោះនៅដំណាក់កាលនីមួយៗនៃការទាញយកសមាជិកមកចូលរួម ចំនួនវិនិយោគិននឹងកើនឡើងពីតិចទៅច្រើន ហើយប្រសិនបើយើងគូសដាក់សមាជិកដំបូងគេនៅខាងលើ និងសមាជិកដែលត្រូវបានអូសទាញមកចូលរួមនៅខាងក្រោម វានឹងមានរូបរាងដូចជាពីរ៉ាមីតដូច្នេះដែរ។ ជាទូទៅលក្ខណៈអាជីវកម្មបែបគម្រោងការពីរ៉ាមីត គឺមិនសូវពាក់ព័ន្ធទៅនឹងការលក់ផលិតផល ឬសេវាកម្មនោះទេ អ្វីដែលផ្តោតសំខាន់គឺធ្វើយ៉ាងណាដើម្បីទាញយកសមាជិកមកចូលរួមឱ្យបានកាន់តែច្រើន។ អាជីវកម្មនេះ គឺចាប់ផ្តើមចេញពីបុគ្គលម្នាក់ដែលជាស្ថាបនិកនៃគម្រោងការពីរ៉ាមីត (ថ្នាក់ទី១) ត្រូវជ្រើសរើសសមាជិក (ថ្នាក់ទី២) មកចូលរួមក្នុងគម្រោងការអាជីវកម្មរបស់ខ្លួន។ ដើម្បីក្លាយខ្លួនជាសមាជិកនៅក្នុងអាជីវកម្មនេះបាន វិនិយោគិនត្រូវបង់ប្រាក់វិនិយោគតាមចំនួនកំណត់មួយទៅឱ្យអ្នកជ្រើសរើសដើម ដោយជាថ្នូរទទួលបានការសន្យាថា ការវិនិយោគនេះនឹងទទួលបានផលចំណេញយ៉ាងច្រើនលើសលុបតាមរយៈការទាញយកសមាជិកមកបន្ថែម។ សម្រាប់សមាជិកនៅថ្នាក់ទី២ ដើម្បីស្កាវិនិយោគរបស់ពួកគេ គេត្រូវតែជ្រើសរើសសមាជិកបន្ថែមទៀតមកវិនិយោគបន្ត (ថ្នាក់ទី៣) ដែលម្នាក់ៗនឹងធ្វើការបង់ប្រាក់វិនិយោគចូលទៅក្នុងអាជីវកម្ម…

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “ការកម្សាន្តដោយធ្វើលំហាត់ប្រាណងាយៗទាំង៤ ដែលអាចអនុវត្តបានក្រោយញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ” អត្ថបទដោយ : ជា សម្បត្តិ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ “ការកម្សាន្តដោយធ្វើលំហាត់ប្រាណងាយៗទាំង៤ ដែលអាចអនុវត្តបានក្រោយញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ” អត្ថបទដោយ : ជា សម្បត្តិ #MJQE #American Intercon School កន្លែងការងារអាចនិយាយបានថាជាផ្ទះទីពីររបស់បុគ្គលិកគ្រប់រូប ព្រោះភាគច្រើនពួកគាត់ត្រូវចំណាយ ពេលវេលាច្រើនបំផុតនៅកន្លែងធ្វើការ ដែលប្រការនេះទាមទារឱ្យពួកគាត់ត្រូវចេះរក្សាតុល្យភាពរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួន ដើម្បីធានាបាននូវការរស់នៅមានសុខភាពល្អ។ ក្នុងន័យនេះឃើញថា បុគ្គលិកជាច្រើននៅទីនេះកំពុងរស់នៅក្នុងស្ថានភាពអាប់អួរមួយ ដែលត្រូវអង្គុយនៅតុធ្វើការរយៈពេលយូរដោយមិនបានធ្វើចលនា ហើយដោយសារតែធ្វើការច្រើនម៉ោងបណ្ដាលឱ្យពួកគេគ្មានពេលវេលាកម្សាន្ត ឬហាត់ប្រាណក្រោយពីនឿយហត់ក្នុងការបំពេញការងារពេញមួយថ្ងៃ។ បើសិនជាអ្នកនៅតែបន្តស្ថានភាពបែបនេះ សុខភាពអ្នកប្រាកដជាទ្រុឌទ្រោមជាមិនខាន ហើយអាចបង្កទៅជាបញ្ហាសាច់ដុំ ទឹកនោមផ្អែម ជំងឺបេះដូង ក៏ដូចជាសមត្ថភាពចុះខ្សោយ និងឡើងទម្ងន់ជាដើម។ ភាពអសកម្មនៃរាងកាយត្រូវបានចាត់ទុកថា ជាកត្តាប្រឈមនឹងហានិភ័យខ្ពស់បំផុតលំដាប់ទីបួននៃអត្រាមរណភាពទូទាំងពិភពលោក ដែលទាមទារឱ្យអ្នកត្រូវតែថែសុខភាពឱ្យល្អ និងធ្វើចលនាឱ្យសកម្មជានិច្ច។ វិធីសាមញ្ញមួយចំនួន អាចជួយឱ្យបេះដូងអ្នកច្របាច់ឈាម និងសាច់ដុំដំណើរការបានល្អដោយមិនចាំបាច់បញ្ចេញញើស។ នេះជាចលនាលំហាត់ប្រាណដ៏សាមញ្ញបួនយ៉ាង ដោយអ្នកគ្រាន់តែចំណាយពេលអនុវត្តតែពីរបីនាទីប៉ុណ្ណោះរៀងរាល់ថ្ងៃក្រោយពេលបាយ។ ១. ចលនាពត់ខ្លួន ក្រៅពីការមិនបានបញ្ចេញចលនាអស់ជាច្រើនម៉ោងនៅកន្លែងការងារក្នុងមួយថ្ងៃៗ យើងភាគច្រើនត្រូវសម្លឹងអេក្រង់កុំព្យូទ័ររាប់ម៉ោងថែមទៀតបណ្ដាលឱ្យប៉ះពាល់ដល់ភ្នែក វាក៏អាចប៉ះពាល់ដល់ការផ្ជង់ស្មារតី ប្រសិទ្ធផល និងគុណភាពការងារថែមទៀតផង ដូចនេះអ្វីដែលអ្នកអាចធ្វើបាន គឺត្រូវងាកចេញពីអេក្រង់កុំព្យូទ័ររាល់២០នាទីម្ដង។ អ្នកក៏អាចយកឱកាសនេះពត់ខ្លួនសម្រួលសរសៃបន្តិច ដើម្បីជួយឱ្យសាច់ដុំ និងសន្លាក់បានសម្រាកក៏ដូចជាផ្ដល់អុកស៊ីសែនឱ្យឈាមគ្រប់គ្រាន់ផងដែរ។ ខាងក្រោមនេះ ជាវិធីអនុវត្តចលនាពត់ខ្លួនមួយចំនួន ដែលអ្នកអាចធ្វើបានចន្លោះពេលសម្រាករយៈពេលខ្លី។ ដកដង្ហើមវែងៗ៖…

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព ក្រោមប្រធានបទ “ការយល់ដឹងអំពីជំងឺឫសដូងបាត” អត្ថបទដោយ : សោម ចាន់ណា

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព ក្រោមប្រធានបទ “ការយល់ដឹងអំពីជំងឺឫសដូងបាត” អត្ថបទដោយ : សោម ចាន់ណា #MJQE #American Intercon School ឫសដូងបាតជាបណ្តុំសរសៃឈាមធម្មតានៅរន្ធបាតរបស់មនុស្ស ដែលជាធម្មតាវាមានបីដុំគឺ ផ្នែកខាងស្តាំខាងមុខ ផ្នែកខាងស្តាំខាងក្រោយ និងផ្នែកខាងឆ្វេងនៃរង្វង់រន្ធគូថ។ វាត្រូវបានបែងចែកជាពីរគឺ ឫសដូងបាតខាងក្នុង និងឫសដូងបាតខាងក្រៅដោយយកខ្សែតំណនៃស្បែកគូថ និងភ្នាសពោះវៀនធំជាព្រំប្រទល់ខណ្ឌចែក។ ជំងឺឫសដូងបាត គឺជារោគសញ្ញាទាំងឡាយណា ដែលកើតឡើងដោយសារការខូចខាត ឬការប៉ះពាល់ទៅលើសរសៃឈាមឫសដូងបាតនេះ។ រោគសញ្ញាទាំងនោះមានដូចជា បន្ទោបង់លាមកមានឈាម ឈឺរន្ធគូថ មានដុំប៉ោងនៅរន្ធគូថ និងមានដុំសាច់លៀនចេញចូលនៅពេលបន្ទោបង់។ រោគសញ្ញាផ្សេងៗដូចជា ឈឺចង្កេះ ឈឺឆ្អឹង សន្លាក់ ឈឺក្បាល ស្កូវសក់ មិនមែនរោគសញ្ញានៃជំងឺឫសដូងបាតទេ។ មូលហេតុនៃជំងឺឫសដូងបាត៖ មូលហេតុពិតប្រាកដដែលនាំឱ្យមានបញ្ហាឫសដូងបាត នៅមិនទាន់រកឃើញច្បាស់លាស់នៅឡើយ រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែ គេអាចរកឃើញកក្តាមួយចំនួនដែលជំរុញឱ្យមានបញ្ហាឫសដូងបាតដូចជា៖ • ការពិបាកក្នុងការបន្ទោបង់លាមក ទាំងការទល់លាមក (ការបន្ទោងបង់រយៈពេលយូរ ការ បន្ទោបង់លាមកមិនទៀងទាត់ និងការប្រឹងខ្លាំងនៅពេលបន្ទោបង់ម្តងៗ) ការរាករូសរ៉ាំរ៉ៃជាការជំរុញឱ្យមានបញ្ហាឫសដូងបាត។ • ការបរិភោគអាហារមិនមានតុល្យភាព ការបរិភោគទឹកប្រចាំថ្ងៃមិនគ្រប់គ្រាន់ ការបរិភោគបន្លែ ផ្លែឈើមិនគ្រប់គ្រាន់…